ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធប្រដាល់សកលអំពាវនាវរកអ្នកឧបត្ថម្ភ ដើម្បីបង្កើតកម្មវិធីប្រកួតប្រចាំសប្ដាហ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ កីឡា - សុខភាព 272
សហព័ន្ធប្រដាល់សកលអំពាវនាវរកអ្នកឧបត្ថម្ភ ដើម្បីបង្កើតកម្មវិធីប្រកួតប្រចាំសប្ដាហ៍ សហព័ន្ធប្រដាល់សកលអំពាវនាវរកអ្នកឧបត្ថម្ភ ដើម្បីបង្កើតកម្មវិធីប្រកួតប្រចាំសប្ដាហ៍

សហព័ន្ធប្រដាល់សកលធ្វើការអំពាវនាវដល់សប្បុរសជនក៏ដូចជាបណ្ដាក្រុមហ៊ុនផ្សេងៗជួយឧបត្ថម្ភដើម្បីឲ្យមានលទ្ធភាពក្នុងការបង្កើតការប្រកួតប្រចាំសប្ដាហ៍ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលបានឲ្យដឹងថា សហព័ន្ធគ្រោងនឹងរៀបចំជាការប្រកួតប្រចាំសប្ដាហ៍ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងជាការត្រៀមខ្លួនស៊ីហ្គេម ជាដើម។
ការប្រកួតនេះមិនត្រឹមតែពង្រឹងសមត្ថភាពក្រុមកីឡាករនោះទេ ពោលជួយដល់មន្ត្រីសហព័ន្ធលើកិច្ចការដាក់ពិន្ទុ កាត់សេចក្ដីផងដែរ។អគ្គលេខាធិការខាងលើបន្ថែមទៀតថា ឥលូវនេះសហព័ន្ធមិនទាន់មានភាគីខាងណាជួយក្នុងគម្រោងបង្កើតការប្រកួតនេះនៅឡើយទេ យ៉ាងណាលោកកំពុងស្វះស្វែងរកជាបន្តបន្ទាប់ផងដែរ។ ដូច្នេះហើយប្រសិនបើសប្បុរសជន ឬក្រុមហ៊ុនណាចង់ជួយឧបត្ថម្ភអាចទំនាក់ទំនងមកកាន់សហព័ន្ធប្រដាល់សកលកម្ពុជា។

គួររំលឹកដែរថា សហព័ន្ធប្រដាល់សកលកម្ពុជាបច្ចុប្បន្ននេះគឺមិនមានការប្រកួតនានាតាមស្ថានីយទូរទស្សន៍ដូចជាកីឡាប្រដាល់គុនខ្មែរនោះឡើយ។ កីឡាករ កីឡាការិនីគឺបានត្រឹមហ្វឹកហាត់តែប៉ុណ្ណោះមិនមានជាកម្មវិធីប្រកួតសាកល្បងសមត្ថភាព ឬការប្រកួតដណ្ដើមពានរង្វាន់អ្វីទេ៕