ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ ក្រើនរំលឹកពីបញ្ហាអាកាសធាតុ ចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 64

ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា ចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ខ្យល់មូសុងនិរតីបាននិងកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រគួបផ្សំនឹងវិសម្ពាធដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចដែលនឹងបំប្លែងខ្លួនទៅជាព្យុះ ដែលមានឈ្មោះថា “ដាណាស់” ជាហេតុធ្វើឱ្យមានភ្លៀងធ្លាក់នៅទូទាំងប្រទេស នៅតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបង្កើតបានទៅជារលកធំៗ និងខ្ពស់ៗ ជាពិសេសនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង ភាគកណ្តាល និងភាគខាងជើង។

សេចក្តីជូនដំណឹងបានឱ្យដឹងថា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូម មន្ទីរទេសចរណ៍រាជធានី-ខេត្ត ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ មេត្តាជួយផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិទាំងអស់ដែលទៅទស្សនាកម្សាន្តតាមតំបន់ឆ្នេរ និងកោះ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ ទាំងឡាយដែលអាចកើតឡើងជាយថាហេតុ៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

អត្ថបទទាក់ទង