លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ក្រៅពីអាស៊ានទាំង១០ គឺកម្ពុជានឹងបន្តពង្រីកមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសដៃគូថ្មីៗជាច្រើនថែមទៀត
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រៅពីសមាជិកអាស៊ានទាំង១០ គឺកម្ពុជានឹងបន្តពង្រីកមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសដៃគូថ្មីៗជាច្រើនថែមទៀត។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងតាមរយៈ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖ «ក្រៅពីសហគមអាស៊ានទាំង១០ គឺកម្ពុជានឹងបន្តពង្រីកមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសដៃគូថ្មីៗជាច្រើនថែមទៀត ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ ដែលខ្ញុំបានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និង តាជីគីស្ថានជាដើម»។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (34th ASEAN Summit) នៅប្រទេសថៃ ស្តីពីការពង្រឹងមិត្តភាពដើម្បីនិរន្តរភាពនៃការរីកចម្រើន។
ជាមួយនឹងការបង្ហោះរូបថតជាមួយចៅ១សន្លឹក ថតនៅហុងគ្រីកាលពីថ្ងៃទី ១៣ មិថុនានោះ លោកបានថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើន ព្រមទាំងបានជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា៕