ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តបាត់ដំបង ចេញលិខិតបដិសេធការមូលបង្កាច់បង្ខូចកិត្តិយសថ្នាក់ដឹកនាំខេត្តបាត់ដំបង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសបដិសេធ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ចំពោះការវាយប្រហារប្រមាថមកលើថ្នាក់ដឹកនាំខេត្តបាត់ដំបង ដោយបានធ្វើការបំភ្លៃព័ត៌មានមិនពិត យកមកមូលបង្កាច់បង្ខូចកិត្តិយសថ្នាក់ដឹកនាំខេត្តយ៉ាងធ្ងន់ធ្ងរ ព្រមទាំងធ្វើការសន្និដ្ឋានដោយគ្មានមូលដ្ឋាន និងគ្មានព័ត៌មានត្រឹមត្រូវក្នុងគោលបំណងញុះញង់បង្កភាពវឹកវរក្នុងសង្គម និងធ្វើឱ្យបាត់បង់ទំនុកចិត្តពីមហាជន និងប្រជាពលរដ្ឋមកលើការដឹកនាំរបស់រដ្ឋបាលខេត្តបាត់ដំបង និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើការចោទប្រកាន់ថា មានការអនុញ្ញាតឱ្យមានការបើកលេងល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នៅខេត្តបាត់ដំបងជាថ្នូរនឹងការឱ្យលុយរាបសិបម៉ឺនដុល្លារ៕

សូមអានសេចក្តីប្រកាសបដិសេធខាងក្រោម៖

អត្ថបទទាក់ទង