ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកាត់តម្រឹមមែកឈើតាមដងផ្លូវក្នុងក្រុងបាត់ដំបង 

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 124
អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកាត់តម្រឹមមែកឈើតាមដងផ្លូវក្នុងក្រុងបាត់ដំបង  អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកាត់តម្រឹមមែកឈើតាមដងផ្លូវក្នុងក្រុងបាត់ដំបង 

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកាត់តម្រឹមមែកឈើតាមដងផ្លូវក្នុងក្រុងបាត់ដំបងក្នុងគោលបំណងកែលំអសោភណភាពក្រុង និងផ្តល់សុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនានា។

លោក សុខ លូ បានបញ្ជាក់ថារាល់ដើមឈើ និងមែកឈើតាមដងផ្លូវដែលអាចដួលរលំ ឬបាក់ នឹងត្រូវកាត់តម្រឹមតាមបច្ចេកទេស ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងទៅលើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ។ លោកអភិបាលខេត្តបានបន្ថែមថា ក្នុងអំឡុងពេលរៀបចំកាត់មែកឈើធំៗ ឬខ្ពស់ៗ តម្រូវអោយមានការបិទផ្លូវអោយបានត្រឹមត្រូវ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុកើតមានដល់អ្នកធ្វើដំណើរ ក៏ដូចជាបង្កភាពងាយស្រួលដល់ក្រុមការងារកាត់មែកឈើផងដែរ។

លើសពីនេះទៅទៀត លោកអភិបាលខេត្តក៏បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធនានា ត្រូវសិក្សាអោយបានច្បាស់លាស់ទៅលើប្រភេទរុក្ខជាតិ ដែលត្រូវដាំលំអបន្ថែមតាមដងផ្លូវក្នុងក្រុង ក៏ដូចជាផ្លូវទៅកាន់រមណីដ្ឋានទេសចរណ៍នានា ហើយត្រូវថែទាំ និងកាត់តម្រឹមជាប្រចាំដើម្បីលើកម្ពស់សោភណភាពឱ្យមានភាពទាក់ទាញ និងស្រស់ស្អាតផងដែរ ៕

អត្ថបទទាក់ទង