ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីរៀបចំបុណ្យនៅខេត្តបាត់ដំបង ឲ្យរលូន និងជោគជ័យ

ដោយ៖ លី វិទ្យា​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០​ | ព័ត៌មានទូទៅ |

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឺកម្ចាស់ដី ដើម្បីឲ្យដំណើរការរៀបចំពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ពិធីបុណ្យទន្លេលើកទី៦នេះ នឹងចាប់ផ្តើមនៅថ្ងៃស្អែក ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ១៤ ១៥ ខែមីនា ឆ្នាំ២០២០ ដែលក្នុងនោះ មានរៀបចំជាព្រឹត្តិការណ៍មុនពិធី (Pre Event) និងសកម្មភាពជាច្រើន រួមមាន៖

  • ពិធីដាំដើមឈើ (ព្រឹកថ្ងៃទី ១២ មីនា)
  • សិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ (ព្រឹកថ្ងៃទី ១២ មីនា)
  • កីឡាជិះកង់កម្សាន្ត ១០គម
  • រត់ប្រណាំងកំសាន្ត
  • ការប្រកួតកីឡាបាល់ទាត់ បាល់ទះមិត្តភាព
  • កីឡាប៉េតង់
  • ប្រដាល់គុណខ្មែរអន្តរជាតិ
  • កីឡាចំបាប់បុរាណ
  • កីឡាទាញព្រាត់
  • ការប្រកួតអុកចត្រង្គ
  • ការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលបរទេស
  • មហោស្រពម្ហូបអាហារ និងភេសជ្ជៈ
  • ការសំដែងទស្សនីយភាពសិល្បៈវប្បធម៌ និងការប្រគំតន្ត្រី
  • ការបាញ់កាំជ្រួចអបអរសាទរបុណ្យទន្លេ។

គួរកត់សំគាល់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះផងដែរ ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង