ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានៅបន្តធ្លាក់ភ្លៀងរាយប៉ាយច្រើន សូមបង្កើនការប្រុងប្រយ័ត្ននូវបាតុភូត ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកសារ 57
កម្ពុជានៅបន្តធ្លាក់ភ្លៀងរាយប៉ាយច្រើន សូមបង្កើនការប្រុងប្រយ័ត្ននូវបាតុភូត ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ កម្ពុជានៅបន្តធ្លាក់ភ្លៀងរាយប៉ាយច្រើន សូមបង្កើនការប្រុងប្រយ័ត្ននូវបាតុភូត ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុរបស់កម្ពុជា ចាប់ពីថ្ងៃទី១២ ដល់១៨ ខែមិថុនា ឆ្នាំ២០១៩ ថានៅរយៈពេលនេះជ្រលងសម្ពាធទាបនៅតែបន្តអូសបន្លាយលើកម្ពុជា ខណៈខ្យល់មូសុងនីរតីបង្កើនឥទ្ធិពល មកលើតំបន់មាត់សមុទ្រ ដែលលក្ខណៈបែបនេះធ្វើឲ្យ៖

  • ១- ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមិថុនា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយបានច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
  • ២- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្តាលភាគខាងកើតជាប់ប្រទេសវៀតណាម ភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់។ ទន្ទឹមនោះ កន្លែងខ្លះអាចមានបរិមាណច្រើន។
  • ៣- បណ្តាខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ។
  • ៤- ឯខេត្តភាគខាងលើនៅឥសាន្តជាប់ប្រទេសវៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។
  • ៥- បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់នៅតែបន្តកើតមាន ខណៈនៅលើផ្ទៃសមុទ្រនៅថ្ងៃទី១២ ដល់ ១៣ ខែមិថុនា ផ្ទៃមេឃមានពពកដេរដាស់ លាយឡំនឹងភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកខ្ពស់។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននូវបាតុភូត ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ៕

អត្ថបទទាក់ទង