ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី២៥ នេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ជ្រលងសម្ពោធខ្ពស់ខ្សោយពីប្រទេសចិន បាននិងកំពុងគ្របដណ្តប់មកលើកម្ពុជា ដែលធ្វើឲ្យភ្លៀងបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ពីបញ្ហាអាកាសធាតុនៅកម្ពុជាយ៉ាងដូច្នេះថា៖

១) ចាប់ពីថ្ងៃទី២៨ ដល់ទី៣១ ខែតុលា៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគិរី និងមណ្ឌលគិរី នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើនៅក្នុងកម្រិតបរិមាណពីខ្សោយទៅតិច។

២) ចាប់ពីថ្ងៃទី២៥ ដល់ទី៣១ ខែតុលា៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនៅជាប់តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីតិចទៅមធ្យម៕

អត្ថបទទាក់ទង