ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា នឹងមានភ្លៀងបន្តធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩ ឯកសារ 1402

    ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញ បញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៥ ដល់ ១១ ខែមិថុនា ឆ្នាំ២០១៩ នៅកម្ពុជាភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់។

    ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅឆ្នាំ២០១៩ ជាឆ្នាំ El Nino ដែលកម្ពុជាបាននិងកំពុងទទួលនូវឥទ្ធិពលនេះ ហើយរហូតមកដល់ពេលនេះ ឥទ្ធិពលនេះ មិនទាន់បញ្ចប់នៅឡើយទេ គ្រាន់តែឥទ្ធិពលមានការថមថយចុះបន្តិចប៉ុណ្ណោះ។

    ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់កន្ត្រាក់ និងផ្គររន្ទះ។

    ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖

    អត្ថបទទាក់ទង