ខ្មែរប៉ុស្ដិ៍ Close

    អាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាលំដាប់ធ្វើឱ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 3324
    អាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាលំដាប់ធ្វើឱ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួនអាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយជាលំដាប់ធ្វើឱ្យមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់មួយចំនួន

    ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០ ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត។

    នៅក្នុងសេចក្តីប្រកាសរបស់ក្រសួង បានបន្ថែមថា ជាមួយនឹងស្ថានភាពនេះ ក្រសួង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា៕

    សូមអានសេចក្តីប្រកាសខាងក្រោម៖

    អត្ថបទទាក់ទង