ខ្មែរប៉ុស្ដិ៍ Close

ដំណាំស្រូវ ពោត សណ្ដែកឆ្នាំនេះ នឹងទទួលបានផលល្អប្រសើរ តាមរយៈការផ្សងប្រផ្នូល របស់គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តតាកែវ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 47
ដំណាំស្រូវ ពោត សណ្ដែកឆ្នាំនេះ នឹងទទួលបានផលល្អប្រសើរ តាមរយៈការផ្សងប្រផ្នូល របស់គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តតាកែវ ដំណាំស្រូវ ពោត សណ្ដែកឆ្នាំនេះ នឹងទទួលបានផលល្អប្រសើរ តាមរយៈការផ្សងប្រផ្នូល របស់គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តតាកែវ

ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះព្រាហ្មណ៍ព្រះរាជគ្រូបានទស្សន៍ទាយទៅតាក្បួច្បាប់ប្រពៃណីពីបុរាណថាដំណាំស្រូវពោតសណ្ដែកនឹងទទួលបានផលល្អប្រសើរន្ទាប់ពីការផ្សងរបស់គោឧសភរាជទាំងពីរបានបរិភោគស្រូវបានប្រមាណ៨៥ភាគរយពោតបាប្រមាណ៩០ភាគរយនិងសណ្ដែកបានប្រមាណ៨៥ភាគរយក្នុងចំណោមអាហារទាំងប្រាំពីមុខរួមមានស្រូវ, ពោត, ល្ង, សណ្តែក, ទឹក,ស្រានិងស្មៅដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។

ព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះបានប្រារព្ធធ្វើនៅកីឡដ្ឋានគិរីវង់សុខសែនជ័យខេត្តតាកែវស្ថិតនៅភូមិត្រពាំងអង្គសង្កាត់រការក្រៅក្រុងដូនកែវនៅថ្ងៃពុធរោខែពិសាខឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី២២ខែឧសភាឆ្នាំ២០១៩ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់និងមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាសម្តេចក្រឡាហោមខេងឧបនារដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥស្សរជនជាន់ខ្ពស់ក្នុងស្ថាប័នព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជានិងមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធសិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែរ។

ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះឯកឧត្តមអ៊ូចភាអភិបាលខេត្តតាកែត្រូវបានព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃកាន់នង្គ័ទីតំណាងរបស់ព្រះអង្គនិងលោកជំទាវស្រីប៉ុណ្ណាដាវីជាព្រះមេហួព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លជាព្រះរាជប្បវេណីដ៏សំខាន់ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជាដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខានតាំងពីបុរាណកាលរៀងមកដែលជាការប្រកាសប្រាប់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថាជាការចាប់ផ្តើមរដូវវស្សា

គួរបញ្ជាក់ថាព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លជាព្រះរាជប្បវេណីដ៏សំខាន់ចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជាដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខានតាំងពីបុរាណកាលរៀងមក។ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរមរាជវាំងតែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះរាជានុញ្ញាតឱ្យធ្វើនៅតាមខេត្តវិញម្តងដើម្បីឱ្យប្រជាលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ។កាលពីឆ្នាំ២០១៨ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានប្រារព្ធធ្វើឡើងនៅក្រុងស្វាយរៀងខេត្ដស្វាយរៀង។ជាមួយគ្នានេះកាលពីឆ្នាំទៅតាមការផ្សងគោឧសភរាជទាំងពីរទៅតាមក្បួនច្បាប់ប្រពៃណីពីបុរាណបានបង្ហាញថាដំណាំស្រូវពោតសណ្ដែកទទួលបានផលល្អប្រសើរក្នុងនោះគោឧសភរាជទាំងពីរបានបរិភោគស្រូវបានប្រមាណ៩៥ភាគរយពោតបានប្រមាណ៩៥ភាគរយនិងសណ្ដែកបានប្រមាណ៨០ភាគរយក្នុងចំណោអាហារទាំងប្រាំពីរមុខរួមមានស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រានិងស្មៅដែលដាក់ឱ្យផ្សងប្រផ្នូលនោះ៕

អត្ថបទទាក់ទង