ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោអបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១ ឯកសារ 75
សម្តេចតេជោអបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល សម្តេចតេជោអបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារអបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាព្រះបវេណីដ៏សំខាន់ដើម្បីប្រកាសដល់ប្រជាកសិករឱ្យចាប់ផ្តើមមុខរបរស្រែចម្ការ ច្បារដំណាំរបស់ខ្លួន ព្រោះរដូវវស្សាបានចាប់ផ្តើមហើយ ។ ជាពិសេស សូមឱ្យព្រះភិរុណបង្អុរតាមរដូវកាល ដើម្បីឱ្យមុខរបរស្រែចម្ការទាំងអស់នោះ ទទួលបានទិន្នផលខ្ពស់ ហើយប្រជារាស្រ្តរស់នៅដោយភាពសម្បូរសប្បាយ ។

សម្តេចតេជោ បានសរសេរថា នៅថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា

ប្រារព្ធព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។

សម្តេចតេជោបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

អត្ថបទទាក់ទង