ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តតាកែវ អញ្ជើញចូលរួមហ្វឹកហាត់សាកល្បងលើកទី២ នៅទីលានវាលព្រះស្រែ ទីតាំងប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គល

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 164

នាព្រឹកថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លោក​ អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកស្រី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមជាមួយ គរុសិស្ស សិស្ស និស្សិត បានអញ្ជើញចូលរួម ហ្វឹកហាត់ លាកល្បងលើកទី ២ ដើម្បីត្រៀមរៀបចំប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះន័ង្គល ដែលនឹង ប្រារព្ធធ្វើឡើងនៅទីលានតារាងបាល់ទាត់ គិរីវង់សុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ស្ថិតក្រោមរាជាធិបតីភាពដ៏ខ្ពង់ ខ្ពស់ ព្រះកុរណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ។

សូមបញ្ជាក់ថា ការប្រារព្ធព្រះរាជពិធីប្បវេណីនេះ ជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរ កសិកម្ម ធ្វើស្រែចម្ការ ថាជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយ។ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះ នង្គ័លឆ្នាំនេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវបានព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫ ទ័យរាជានុញ្ញាត ឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័លទី២ តំណាងរបស់ព្រះអង្គ និងលោកស្រី ស្រី ប៉ុណ្ណាដាវី ជាព្រះមេហួ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយ ដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពី បុរាណកាលរៀងមក ដែលជាការប្រកាសប្រាប់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថា ជាការចាប់ ផ្តើមរដូវវស្សា។

អត្ថបទទាក់ទង