ខ្មែរប៉ុស្ដិ៍ Close

អង្គការអ្នកប្រជាធិបតេយ្យ ស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រោពីសព្វាវុធ (EBA)»

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 38
អង្គការអ្នកប្រជាធិបតេយ្យ ស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រោពីសព្វាវុធ (EBA)» អង្គការអ្នកប្រជាធិបតេយ្យ ស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រោពីសព្វាវុធ (EBA)»

សេចក្ដីបកប្រែក្រៅផ្លូវការនៃសេចក្ដីប្រកាសព័ត៌មានរបស់អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ(Centrist Democrats International (IDC-CDI)) ចុះថ្ងៃទី១០ខែមេសាឆ្នាំ២០១៩ដូចខាងក្រោម៖

យើងទាំងអស់គ្នាជាសមាជិកអង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិ(Centrist Democrats International (IDC-CDI)) សុំស្នើសុំឲ្យសហភាពអឺរ៉ុប(EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជាក្នុងករណីក្របខណ្ឌ«អ្វីទាំងអស់ក្រោពីសព្វាវុធ(EBA)»កម្ពុជាដែលជាប្រទេសដែលក្រោកពីសង្គ្រាមនិងជាប្រទេសអភិវឌ្ឍន៍តិចតួចបានទទួលផលប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្មដូចជាEBA ជាដើមក្នុងនោះកម្មករកម្មារិនីប្រមាណលាននាក់ដោយភាគច្រើនជាស្ត្រីមកពីតំបន់ជនបទបានទទួលនូវការងារក្នុងឧស្សាហកម្មវាយនភណ្ឌដែលទទួលបានភាពអនុគ្រោះក្នុងទីផ្សារសហភាពអឺរ៉ុបដោយមិនមានពន្ធគយនិងមិនមានកូតា។

យើងក៏បានកត់សម្គាល់ដោយពេញចិត្តការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបំពេញលក្ខខណ្ឌនិងការទាមទារបស់សហភាពអឺរ៉ុបដែលរួមបញ្ចូលអនុសញ្ញាចំនួន១៥ក្រោមក្របខណ្ឌរបស់អង្គការសហប្រជាជាតិនិងអង្គការពលកម្មពិភពលោកទាក់ទងនឹងការពង្រីកការអភិវឌ្ឍនយោបាយនិងសេដ្ឋកិច្ចសិទ្ធការងារនិងទំហំសេរីភាពនៅកម្ពុជា។

យើងត្រូវតែយល់ថាដំណើរការនៃលទ្ធិប្រជាធិបតេយ្យជាដំណើរការវែងឆ្ងាយ។ការកើនឡើងនូវគ្រួសារមានចំណូលកម្រិតមធ្យមនៅកម្ពុជាបានធ្វើវិភាគទានគួរកត់សម្គាល់ដល់ការពង្រឹងដោយពេញលេញនូវតម្លៃប្រជាធិបតេយ្យនិងការសាងសង់ស្ថាប័នប្រជាធិបតេយ្យ។EBA បានរួមវិភាគទានគួរឲ្យកត់សម្គាល់ដល់មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

យើងស្នើសុំឲ្យសហភាពអឺរ៉ុបឲ្យទទួលយកនូវហេតុផលខាងលើសម្រាប់ការសម្រេចចិត្តដកEBA ពីកម្ពុជា។ប្រជាជនកម្ពុជាបានទទួលនូវការឈឺចាប់គ្រប់គ្រាន់ហើយនិងសមតែរស់នៅដោយសន្តិភាពឧត្តមភាពនិងសុភមង្គល។យើងប្រាថ្នាចង់ឃើញលទ្ធិប្រជាធិបតេយ្យមានភាពរីកចម្រើននិងសេដ្ឋកិច្ចរឹងមាំតាមរយៈការអនុគ្រោះនិងគាំទ្ររបស់សហគមន៍អន្តរជាតិ។

ព្រុចសែលថ្ងៃទី១០ខែមេសាឆ្នាំ២០១៩

អត្ថបទទាក់ទង