ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន ប្រកាសថា សន្តិភាព ឯករាជភាព និងបូរណភាពទឹកដី ដាច់ខាតមិនត្រូវយកទៅដូរនឹងថ្នូរអ្វីមួយនោះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 4
លោក ហ៊ុន សែន ប្រកាសថា សន្តិភាព ឯករាជភាព និងបូរណភាពទឹកដី ដាច់ខាតមិនត្រូវយកទៅដូរនឹងថ្នូរអ្វីមួយនោះឡើយ លោក ហ៊ុន សែន ប្រកាសថា សន្តិភាព ឯករាជភាព និងបូរណភាពទឹកដី ដាច់ខាតមិនត្រូវយកទៅដូរនឹងថ្នូរអ្វីមួយនោះឡើយ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហោះលើ Page Facebook ផ្លូវការរបស់លោក ដោយបញ្ជាក់អំពីគោលជំហរដាច់ខាតថា៖
《យើងរៀនសូត្រពីប្រវត្តិសាស្រ្ត ដើម្បីខិតកសាងប្រទេសជាតិអោយបានល្អ។ អ្វីដែលធ្វើអោយកម្ពុជាយើងរឹងមាំ និងកាន់តែរីកចម្រើនរុងរឿងទៅមុខ “គឺសន្តិភាព, ឯករាជភាព និងបូរណភាពទឹកដី” ដែលយើងដាច់ខាតមិនត្រូវយកទៅដូរនឹងថ្នូរអ្វីមួយនោះឡើយ។

លោកនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាទម្រាំមានថ្ងៃនេះ គឺបានឆ្លងកាត់ឧបសគ្គ និងការលំបាកខ្លាំងណាស់ ដូច្នេះយើងមិនត្រូវបណ្តោយអោយជនអគតិទាំងឡាយណា មកបំផ្លិចផ្លាញសេចក្តីសុខរបស់កម្ពុជាបានតទៅទៀតជាដាច់ខាត។

នៅចុងបញ្ចប់នៃសំណេរ លោកនាយករដ្ឋមន្ត្រី ក៏
អរគុណបងប្អូនជនរួមជាតិ ដែលផ្តល់នូវទំនុកចិត្ត ភាពជឿជាក់ និងការគាំទ្រចំពោះលោកក្នុងការដឹកនាំប្រទេសអោយកាន់តែរីកចម្រើនទៅមុខ ហើយនិងបានជូនពរបងប្អូនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍》៕

អត្ថបទទាក់ទង