ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យពាក្យស្លោក «ខ្ញុំស្រលាញ់ កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross» ក្លាយទៅជាការអនុវត្តជាក់ស្តែង និងជាចលនាជាតិទាំងមូល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យពាក្យស្លោក «ខ្ញុំស្រលាញ់ កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross» ក្លាយទៅជាការអនុវត្តជាក់ស្តែង និងជាចលនាជាតិទាំងមូល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យពាក្យស្លោក «ខ្ញុំស្រលាញ់ កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross» ក្លាយទៅជាការអនុវត្តជាក់ស្តែង និងជាចលនាជាតិទាំងមូល

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។ ពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross»។

ទន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាហើយនោះ ក៏មានការអបអរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។ ពិធីនេះ មានការចូលរួមពីវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណជាង៤ពាន់នាក់។ ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀងគររកមូលនិធិដើម្បីបន្ដប្រតិបត្ដិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវក្តីសប្បាយរីករាយ និងអបអរសាទរចំពោះខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នាពេលនេះ។ លោក បានមានប្រសាសន៍បន្តថា តាមរយៈប្រធានបទ «ខ្ញុំស្រលាញ់កាកបទក្រហមកម្ពុជា» ឆ្នាំនេះ ពិជាមានន័យគ្រប់គ្រាន់សម្រាប់សកម្មភាពដ៏ប្រពៃរបស់កាកបាទក្រហមកម្ពុជាក្នុងវិស័យមនុស្សធម៌នេះ។ ទន្ទឹមនឹងនេះ លោក បានអំពាវនាវឱ្យពាក្យស្លោក «ខ្ញុំស្រលាញ់ កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross» ក្លាយទៅជាការអនុវត្តជាក់ស្តែង និងជាចលនាជាតិទាំងមូល ចាប់ពីថ្នាក់កំពូល រហូតដល់ប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសារៈសំខាន់របស់កាកបាទក្រហមកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើដល់សកម្មភាពមនុស្សធម៌ ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងពេលបច្ចុប្បន្ននេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ឬដោយប្រកាសផ្សេងៗ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្លាំងមនុស្សធម៌ ដែលមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវជនស្ម័គ្រចិត្តតាមបណ្តារាជធានីខេត្ត-ក្រុងទាំង២៥ដែលបានចូលរួមឆ្លើយតបទាន់ពេលវេលាក្នុងកាជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបរងគ្រោះដោយគ្រោះធម្មជាតិ ឬដោយប្រការផ្សេងៗកន្លងមក និងបានថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ ដែលបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជាក្នុងសក្មភាពមនុស្សធម៌ដ៏ចាំបាច់មួយនេះ៕

អត្ថបទទាក់ទង