ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយជូនដល់គ្រួសារដែលរងគ្រោះមហន្តរាយ ក្នុងស្រុកក្រឡាញ់
សៀមរាប៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត មកចែកជូនគ្រួសារដែលគ្រោះមហន្តរាយ របើកដំបូលផ្ទះ ក្នុងស្រុកក្រឡាញ់ចំនួន ២៤គ្រួសារ និង ១គ្រួសារទៀត ស្លាប់ដោយរន្ទះ។
លោកស្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្តល់អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ឃីត១កញ្ចប់ កន្ទេល១ មី ១កេស ទឹកត្រី ១យួរ តង់១ និងថវិកា ៥ម៉ឺនរៀល ដោយឡែកគ្រួសារស្លាប់ទទួលថវិកា ១០ម៉ឺនរៀល ៕