ខ្មែរប៉ុស្ដិ៍ Close

អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ ត្រូវបានបើកសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 63
អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ ត្រូវបានបើកសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ ត្រូវបានបើកសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សៀមរាប៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី ព្រមទាំងលោក លោកឧកញ៉ា លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន តាជីយាយជី ប្រជាពលរដ្ឋតំណាងឃុំទាំង៥ក្នុងស្រុក និងអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបជាង៦១០នាក់ ដែលបានចូលរួម ។

ការសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើនេះ ស្ថិតនៅភូមិ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលសាងសង់លើផ្ទៃដី ១ពាន់២៧៤ម៉ែត្រក្រឡា ផ្ទៃសំណង់អគារស្មើ ១៣៦ម៉ែត្រក្រឡា។

លោក ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា ការបើកសម្ពោធអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើ នាពេលនេះ គឺកាកបាទក្រហមកម្ពុជា ដែលបានធ្វើប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទជាសាកល របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍច័ន្ទក្រហម( កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល)។

លោកអភិបាលខេត្តបានបន្តទៀតថា នេះជាសមិទ្ធិផលទី៨ ហើយក្នុងអាណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលត្រូវបានដំណើរការសាងសង់តាំងពីខែសីហា ឆ្នាំ២០១៧ និងរួចរាល់ជាស្ថាពរនៅខែកុម្ភៈឆ្នាំ២០១៨ ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា “ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យបានកាន់តែល្អជាងមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានកាន់តែឆ្ងាយជាងមុន”។

ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ជើញមកក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយលើនេះ បានចូលរួមថវិកាសរុបចំនួន ៦ពាន់៥៧៣ដុល្លារ ប្រគល់ជូនអនុសាខា ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន ព្រមទាំអបានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់បងប្អូនសប្បុរសជន ក្នុងសកម្មភាពទ្រទ្រង់ចលនាមនុស្សធម៌ ។

ក្នុងពិធីនេះដែរ លោកអភិបាលខេត្តសៀមរាប ក៏បានឧបត្ថម្ភ ដល់សមាជិក សមាជិកាចូលរួមក្នុងពិធី ក្នុងនោះដូនជី តាជី២០នាក់ មា្នក់ៗ សំពត់ស១ដុំ ថវិកា២ម៉ឺនរៀល, ប្រជាពលរដ្ឋ និង អ្នកស្ម័គ្រចិត្ត៤៩៥នាក់ មា្នក់ៗ៖ សារុង១ ថវិកា ១ម៉ឺរៀល និង យុវជនកាកបាទក្រហម និងសិស្សនុសិស្ស ៩៥នាក់ ម្នាក់ៗ ៖ សៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា ១ម៉ឺនរៀល៕

អត្ថបទទាក់ទង