ខ្មែរប៉ុស្ដិ៍ Close

ខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 68

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៩ ក្រោមប្រធានបទ «កិច្ចគាំពារសង្គមដើម្បីផលិតភាព» ដែលរៀបចំដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង សហការជាមួយក្រុមហ៊ុនសុីម៉ង់ បាត់ដំបងខនស៍សុីមេន (CONCH Cement) នៅសាលប្រជុំក្រុមហ៊ុនសុីម៉ង់ បាត់ដំបងខនស៍សុីមេន (CONCH Cement) ស្ថិតនៅភូមដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ក្នុងពិធីនោះ លោកអភិបាលខេត្ត បានអានសារលិខិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ២០១៩ ។

ការប្រារព្ធទិវា ១ឧសភា នេះគឺធ្វើឡើងជារៀងរាល់ឆ្នាំ ក្លាយទៅជាទិវាពលកម្មអន្តរជាតិ គឺជាបុណ្យដ៏ធំធេងរបស់ពលករ កម្មករ នៅតាមបណ្ដាប្រទេសជាច្រើនលើសកលលោក។ ដោយឡែកនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៦៩ មក យើងជាសមាជិករបស់អង្គការពលកម្មអន្តរជាតិ (ILO) ហើយឆ្នាំ២០១៩ ជាខួប៥០ឆ្នាំដែលកម្ពុជាចូលជាសមាជិកនៃអង្គការអន្តរជាតិខាងការងារ ។ ចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ នឹងជាថ្ងៃឈប់ សម្រាករបស់ មន្ត្រីរាជការ និងកម្មករនិយោជិតទាំងអស់ ដូចថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងបុណ្យអន្តរជាតិនានាដែរ ៕

អត្ថបទទាក់ទង