ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត ផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយគ្រប់ៗគ្នា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 12
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត ផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយគ្រប់ៗគ្នា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត ផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយគ្រប់ៗគ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកត់សម្គាល់ថា បើទោះបីជាមានអាកាសធាតុក្តៅខ្លាំង និងខ្វះថាមពលអគ្គិសនីខ្លះយ៉ាងណាក្តី ក៏នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរនៅតែសប្បាយរីករាយ។ ភាពរីករាយនេះគឺផ្អែកលើកត្តាសំខាន់ៗមួយចំនួនដូចជា សុខសន្តិភាព ភាពល្អប្រសើរនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកត្តាជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅក្នុងពិធីប្រគល់សញ្ញបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា សុំឱ្យមានការពង្រឹងការផ្សព្វផ្សាយល្បែងរបាំ វប្បធម៌ និងប្រពៃណីខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេសតាមតំបន់លេងកម្សាន្ត និងតំបន់ទេសចរណ៍។ ឆ្នាំនេះ ភាពសប្បាយរីករាយនេះ គឺដោយមានការរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត ហើយបើប្រទេសពុំមានសុខសន្តិភាពទេ កុំនិយាយដល់ការលេងកម្សាន្តសប្បាយក្នុងពេលបុណ្យចូលឆ្នាំ គឺមានតែនិយាយដល់ការលូនក្រាបទៅវិញទេ។ ម៉្យាងវិញទៀត សុខសន្តិភាព ក៏មិនអាចគ្រប់គ្រាន់នោះដែរ បើគ្មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទេនោះ។ លោកបានបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នេះ គឺសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្តនៅតាមខេត្ត និងតំបន់ទេសចរណ៍នានា៕

អត្ថបទទាក់ទង