ខ្មែរប៉ុស្ដិ៍ Close

បងប្អូនបោះឆ្នោតឱ្យគណបក្សប្រជាជកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង និងបោះឆ្នោតពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍជាតិឱ្យគង់វង្ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
បងប្អូនបោះឆ្នោតឱ្យគណបក្សប្រជាជកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង និងបោះឆ្នោតពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍជាតិឱ្យគង់វង្ស បងប្អូនបោះឆ្នោតឱ្យគណបក្សប្រជាជកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង និងបោះឆ្នោតពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍជាតិឱ្យគង់វង្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអរគុណ បងប្អូនជនរួមជាតិ នៅប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានមកទទួល លោកថ្ងៃនេះ និងអរគុណដែលបងប្អូនបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមកដែលបានផ្តល់ឱកាសឱ្យរូបលោកបានបន្តដឹកនាំប្រទេសជាតិតទៅទៀត។ លោកបានបន្តថា បងប្អូនបោះឆ្នោតឱ្យគណបក្ស ប្រជាជកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង និងបោះឆ្នោតពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិ ស្ថិតស្ថេរគង់វង្សយូរអង្វែង។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃច័ន្ទទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះ លោកមានឱកាស បានមកដល់ទឹកដីប៉ោយប៉ែត ដែលជាអតីសមរភូមិក្តៅក្នុងពេលសង្រ្គាម ១៩៧៩-១៩៩១។ ពេលនេះប៉ោយប៉ែតបានក្លាយជាទឹកដីអភិវឌ្ឍន៍ និងជាទីផ្សារដ៏សំខាន់របស់កម្ពុជាដែលកំពុងផ្តល់ផ្កាផ្លែយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមព្រំដែន។ ពិតប្រាកដ ណាស់ មកទល់ពេលនេះ គឺគ្មានគណបក្សនយោបាយណា អាចមកជំនួស គណបក្សប្រជាជនកម្ពុជាបានឡើយ ជាពិសេសគឺការពង្រឹងនូវសុខ សន្តិភាព និងការអភិវឌ្ឍប្រទេស៕

អត្ថបទទាក់ទង