ខ្មែរប៉ុស្ដិ៍ Close

នយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព ពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 70
នយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព ពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង នយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាព ពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ទិវាជ័យជម្នះ៧មករា នឹងចូលមកដល់ ដែលចំនឹងខួបលើកទី៤០ នៃការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប ប្រល័យពូជសាសន៍ ដែលបានសម្លាប់ជីវិតមនុស្សអស់ជាង៣លាននាក់ ក្នុងរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីរំដោះជាតិ និង ប្រជាជនចេញពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ហើយនៅថ្ងៃទី៧ មករា ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ ដើម្បីនាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ រហូតមកដល់សព្វថ្ងៃនេះ។

គួរំលឹកថា បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ ត្រូវបាន បង្កើតឡើងហើយ អ៊ុនតាក់ បានចាត់ទុកថាជាជោគជ័យដែលពុំធ្លាប់មាន នៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបណ្តាប្រទេសនានាហើយបានចាកចេញពីកម្ពុជា។ ប៉ុន្តែប្រទេសកម្ពុជា នៅតែពុំមាន សន្តិភាពពេញលេញនៅឡើយអាស្រ័យដោយពួកឧទ្ទាមខ្មែរក្រហមបន្តសង្រ្គាមបំផ្លិចបំផ្លាញ បង្កអសន្តិសុខក្នុងផ្ទៃប្រទេស។ កម្ពុជានៅតែមានតំបន់ ត្រួតត្រាពីរ រដ្ឋាភិបាលពីរ និងកម្លាំងប្រដាប់អាវុធពីរ។

សង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានខ្លឹមសារ ស្នូលបីគឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព មុខរបរ ធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ដែលបានធ្វើឱ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរបង្កើតបានសន្តិភាពពេញលេញនិងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់ឱកាសដ៏មាន តម្លៃបំផុតដែល ពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។

អាស្រ័យដោយនយោបាយឈ្នះឈ្នះ មានគុណតម្លៃប្រវត្តិសាស្រ្តដ៏ធំធេង រាជរដ្ឋាភិបាលបានកំណត់យក «ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ» ហើយបានកសាងវិមានឈ្នះឈ្នះ ដើម្បីចារិកនិងតម្កល់ទុកនូវនិមិត្តរូប វត្ថុតាងនានាដែលបង្ហាញប្រវត្តិនៃដំណើរការតស៊ូរំដោះប្រទេសជាតិ និងសមិទ្ធផលនៃការកសាង និងការពារជាតិមាតុភូមិ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សគ្រប់ជំនាន់តរៀងទៅ៕

អត្ថបទទាក់ទង