ខ្មែរប៉ុស្ដិ៍ Close

សម្តេច​ ហ៊ុន សែន​ ទម្លាយ​សារឆ្លើយ​ឆ្លង​រវាង​ ជុន ច័ន្ទបុត្រ នាយកអាស៊ីសេរី​ ជា​មួយ​លោក ហ៊ុន ម៉ាណែត​ ពី​បំ​ណង​ចង់​ជួប​ស្ងាត់ៗជា​មួយ​សម្តេចនៅ​ស៊ីដនី​

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 27
សម្តេច​ ហ៊ុន សែន​ ទម្លាយ​សារឆ្លើយ​ឆ្លង​រវាង​ ជុន ច័ន្ទបុត្រ នាយកអាស៊ីសេរី​ ជា​មួយ​លោក ហ៊ុន ម៉ាណែត​ ពី​បំ​ណង​ចង់​ជួប​ស្ងាត់ៗជា​មួយ​សម្តេចនៅ​ស៊ីដនី​ សម្តេច​ ហ៊ុន សែន​ ទម្លាយ​សារឆ្លើយ​ឆ្លង​រវាង​ ជុន ច័ន្ទបុត្រ នាយកអាស៊ីសេរី​ ជា​មួយ​លោក ហ៊ុន ម៉ាណែត​ ពី​បំ​ណង​ចង់​ជួប​ស្ងាត់ៗជា​មួយ​សម្តេចនៅ​ស៊ីដនី​

នៅ​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ សារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលមានបំណងស្ងាត់ៗចង់ជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី ត្រូវបានទម្លាយតាម​រយៈ Fresh news អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​។

បន្ទាប់​ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថ្លែងពីប្រទេសអូស្រ្តាលី ទម្លាយមុខចារកម្មរបស់សម្តេចគឺលោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុ អាស៊ីសេរីជាខេមរភាសាថា លោក ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានសំងាត់ឲ្យសម្តេច ប៉ុន្តែនៅពេលនេះដើម្បីបង្ហាញពីភាពជាក់ច្បាស់បន្ថែមទៀតជូនដល់សាធារណជន សម្តេចតេជោ ហ៊ុន សែន បានទម្លាយនូវសារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច។ តាមរយៈសារនេះបង្ហាញថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មរបស់សម្តេចយ៉ាងច្បាស់ក្រឡែតតែម្តង។

នៅក្នុងសារឆ្លងឆ្លើយដែលលោក លឹម ជាវុត្ថា​ នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ទទួលបានពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញថា៖ លោក ជុន ច័ន្ទបុត្រ មានបំណងចង់ជួប និងរាយការណ៍ព័ត៌មានសំងាត់ជូនសម្តេច នៅពេលលោកទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។​

សារឆ្លងឆ្លើយមានខ្លឹមសារដូចតទៅ៖

ច័ន្ទបុត្រ៖ ក្មួយជាទីស្រឡាញ់! ខ្ញុំអាចសុំជួប ពុក (សម្តេចតេជោ ហ៊ុន សែន) នៅទីក្រុងស៊ីដនីបាន។ ប្រសិនបើក្មួយយល់ថា នេះជាគំនិតល្អ សុំក្មួយឲ្យខ្ញុំដឹងផង។ សូមអរគុណច្រើន។

ម៉ាណែត៖ តើពូមកដល់ ស៊ីដនី ពេលណាដែរ?

ច័ន្ទបុត្រ៖ ខ្ញុំគ្រោងទៅដល់ប្រទេសអូស្ត្រាលីនៅថ្ងៃទី១៤ ខែមីនា; ហើយនឹងអាចមានពេលជួបនៅក្រោយថ្ងៃទី១៥ ខែមីនា។

ម៉ាណែត៖ ប្រសិនបើពូមានពេលជួបមួយភ្លែតដើម្បីពិសារកាហ្វេជាមួយគ្នាបាន នៅចំថ្ងៃទី១៥ សុំឲ្យខ្ញុំដឹងផង។ បើមិនអញ្ចឹងទេ យើងអាចជួបនៅក្រោយប្រជុំសំណេះសំណាលធំ ប្រសិនបើមានពេល។

ច័ន្ទបុត្រ៖ ជួបគ្នានៅចំថ្ងៃទី១៥ នៅក្រោយប្រជុំសំណេះសំណាលធំ ប្រហែលដូចជាហិហាក់បន្តិច។ ប្រសិនបើក្មួយអាចធ្វើបាន យើងអាចជួបនៅយប់ថ្ងៃអាទិត្យ ឬព្រឹកថ្ងៃច័ន្ទ។ ខ្ញុំត្រូវវិលត្រឡប់ទៅ វ៉ាស៊ីងតោន DC សហរដ្ឋអាមេរិកវិញ នៅថ្ងៃច័ន្ទថ្ងៃត្រង់៕

សូមអានសារឆ្លងឆ្លើយខាងក្រោមនេះ៖

 

អត្ថបទទាក់ទង