ខ្មែរប៉ុស្ដិ៍ Close

សម្តេច​ ហ៊ុន សែន និងការគោរព​ស្រឡាញ់​របស់​ពលរដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេស​!

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 41
សម្តេច​ ហ៊ុន សែន និងការគោរព​ស្រឡាញ់​របស់​ពលរដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេស​! សម្តេច​ ហ៊ុន សែន និការគោរព​ស្រឡាញ់​របស់​ពលរដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេស​!

ទាំង​នេះ​ គឺ​ជា​រូបថត និង​សកម្មភាព​​ នៃ​ការ​គោរព​ស្រឡាញ់​របស់​ពលរដ្ឋ​ខ្មែរដែល​កំពុងរស់​នៅប្រទេស​អូស្ត្រាលីចំ​ពោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៨នេះ​ នៅ​ទីក្រុង​ស៊ីដនី​ ប្រទេសអូស្ត្រាលី​​ ។

ក្នុង​ទឹក​មុខ​រីករាយ​ ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​បំ​ផុត​ លាយ​ឡំ​ជា​មួយ​សំ​ឡេង​ជ័យឃោស គាំ​ទ្រ​កង​រំ​ពង​របស់ពលរដ្ឋ​ខ្មែរនៅ​អូស្ត្រាលី និង​បណ្តា​រដ្ឋផ្សេង​ៗ ដែល​បាន​ធ្វើ​ដំ​ណើរទៅ​ទទួលស្វាគមន៍ ​និងអ្នក​ខ្លះ​ចង់​ជួប​ផ្ទាល់ជា​មួយ​សម្តេច​ ហ៊ុន សែន​ ដើម្បី​បាន​ដឹង​ពី​ស្ថានភាព​នយោបាយ​ពិត​នៅ​កម្ពុជា ក៏ដូចជា​បាន​ជួប​ដើម្បី​​សម្តែង​ការគោរព​ ដឹង​គុណ​កាត់​ថ្លៃ​មិន​បាន​ ដែល​សម្តេច​តេជោ គឺ​ជា​រដ្ឋ​បុរស បាន​រំ​ដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​របបបន​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត និង​ប្រឹង​ប្រែង​ស្តារ កសាង​ និង​អភិវឌ្ឍ​ប្រទេស​រីក​ចម្រើន​មកដល់​បច្ចុប្បន្ន​។

ពលរដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេសដ៏ច្រើន​លើសលប់ ក៏មិន​ខុសពី​ពលរដ្ឋ​នៅ​ក្នុង​ប្រទេសកម្ពុជា​ដែរ គឺសុទ្ធ​តែ​មាន​មនោសញ្ចេតនាចំ​ពោះ​មាតិុភូមិ​ និង​សុទ្ធ​តែ​មិន​ចង់​ឃើញ​កម្ពុជាមាន​សង្គ្រាម​។ ដូច្នេះ ពលរដ្ឋ​ខ្មែរទាំង​នោះ​ មោទនភាពបំ​ផុត​​ ដែល​បាន​ឃើញ​ស្រុក​ទេស មាន​ស្ថិរភាព​នយោបាយ និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់​នៅ​កាន់​តែ​ល្អ​ប្រសើរ ។ ពួក​គាត់​បាន​ប្តេជ្ញាលើក​កម្លាំង​ចិត្ត​ពី​ចម្ងាយ ជា​មួយ​នឹង​ការ​បញ្ជូន​សារ​ថា « សូម​គាំ​ទ្រសម្តេច​តេជោ ហ៊ុន សែន បន្ត​ដឹកនាំ​រាជ​រដ្ឋាភិបាល​ទៅ​មុខ​ទៀត។ និង​ប្រកាសថ្កោល​ទោស​ ទង្វើ​បង្ក​ហេតុ បង្ក​ចលាចលសង្គម​ ដែល​បង្ក​ឡើង​ដោយ​ពួក​ក្រុម​ប្រឆាំង​»។ 

 

សម្តេច​ ហ៊ុន សែន និការគោរព​ស្រឡាញ់​របស់​ពលរដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេស​!
សម្តេច​ ហ៊ុន សែន និការគោរព​ស្រឡាញ់​របស់​ពលរដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេស​!

 

 

អត្ថបទទាក់ទង