ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គ្មានទេការចរចាជាមួយក្រុមអតីតបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរលាយចោល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គ្មានទេការចរចាជាមួយក្រុមអតីតបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរលាយចោល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ គ្មានទេការចរចាជាមួយក្រុមអតីតបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរលាយចោល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីម្តងទៀតយ៉ាងច្បាស់ៗថា គ្មានការចរចាណាមួយជាមួយក្រុមអតីតបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរលាយចោល។ ការលើកឡើងដូចនេះជាការឆ្លើយតបទៅនឹងមតិលើកឡើងថា ការចូលក្នុងកិច្ចប្រជុំ Zoom របស់ក្រុមមន្រ្តីអតីតបក្សប្រឆាំងកាលពីពេលថ្មីនេះអាចនឹងមានសញ្ញាវិជ្ជមានសម្រាប់ការចរចារកដំណោះស្រាយនយោបាយនៅកម្ពុជា ។ លោកបានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកយុទ្ធនាការចាក់ថ្នាំបង្ការជម្ងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាដែលលោកត្រូវគិតគូរដោះស្រាយចំពោះមុននោះគឺមាន៣គឺ៖ ការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គមដើម្បីជីវភាពរស់នៅរបស់ប្រជាជន និងការត្រៀមលក្ខណៈក្នុងការឈានទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០២៣ខាងមុខនេះ។

សូមរំលឹកថា ក្នុងពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានបញ្ជាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែរថា ការចូលរួមក្នុងកិច្ចប្រជុំ Zoom របស់ក្រុមមន្រ្តីអតីតបក្សប្រឆាំងកាលពីពេលថ្មីនេះ គឺជាសារបញ្ជាក់ថា លោកមានមនុស្សរបស់លោកនៅគ្រប់ទីកន្លែងសូម្បីតែនៅក្នុងចំណោមក្រុមប្រឆាំង៕

អត្ថបទទាក់ទង