ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាជាប់លេខ២៨ ក្នុងចំណោម១២២ប្រទេស ដែលបរិច្ចាគកងកម្លាំង ចូលរួមថែរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 12
កម្ពុជាជាប់លេខ២៨ ក្នុងចំណោម១២២ប្រទេស ដែលបរិច្ចាគកងកម្លាំង ចូលរួមថែរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ កម្ពុជាជាប់លេខ២៨ ក្នុងចំណោម១២២ប្រទេស ដែលបរិច្ចាគកងកម្លាំង ចូលរួមថែរក្សាសន្តិភាពក្រោមឆត្រ អង្គការសហប្រជាជាតិ

តាមការវាយតម្លៃរបស់ អង្គការសហប្រជាជាតិនៅចុងឆ្នាំ២០២១ បានឲ្យដឹងថា កម្ពុជាទទួលបានលំដាប់លេខ ២៨ ក្នុងចំណោម ១២២ប្រទេស ដែលបរិច្ចាគកងកម្លាំងបម្រើសកម្មភាពចូលរួមថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ រីឯការចូលរួមរបស់នារីទទួលបានលំដាប់លេខ ១៣ ក្នុងចំណោម ១២២ប្រទេស ។

នេះបើតាមលទ្ធផលកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ ។

លទ្ធផលកិច្ចប្រជុំបន្តថា ការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទ បានបន្តរក្សានូវស្នាដៃមុខជំនាញនីមួយៗ ដែលមានការទទួលស្គាល់ពី មន្ត្រី UN នានា នៅក្នុងតំបន់បេសកកម្ម។ បើផ្អែកតាមការវាយតម្លៃរបស់ អង្គការសហប្រជាជាតិនាចុងឆ្នាំ២០២១ កម្ពុជាទទួលបានលំដាប់លេខ ២៨/១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ឯការចូលរួមរបស់នារីទទួលបានលំដាប់លេខ១៣/១២២ នៃប្រទេសបរិច្ចាគកងកម្លាំង ចំណែកនៅក្នុងសហគមន៍អាស៊ានកម្ពុជាទទួលបានលំដាប់លេខ៣ ឯការចូលរួមរបស់នារីបន្តទទួលបានលំដាប់លេខ២។

ទន្ទឹមនេះប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ប្តេជ្ញាបន្តបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ និងជំរុញយោធិននារីចូលរួមឲ្យបានពី ១៥% ទៅ ២០% ៕

អត្ថបទទាក់ទង