លោក កែវ រ៉េមី នឹងដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមសម័យប្រជុំលើកទី២ នៃ UPR Working Group
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានដល់សារព័ត៌មានជាតិ និងសារព័ត៌មានអន្តរជាតិ ឲ្យដឹងថា លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងគណៈប្រតិភូអន្តរក្រសួង (រួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា) ដើម្បីចូលរួមសម័យប្រជុំលើកទី២ នៃ UPR Working Group របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីយន្តការពិនិត្យជាសកលតាមតាមកាលកំណត់(UPR) ជុំទី៣ សម្រាប់កម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។
សូមអានសេចក្តីប្រកាសទាំងស្រុងខាងក្រោម៖