ខ្មែរប៉ុស្ដិ៍ Close

គណៈកម្មាធិការសិទ្ធិមនុស្ស ផ្តល់កិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌ និងជំនួយផ្នែកច្បាប់ ក្នុងករណីសំណុំរឿងជនជាប់ឃុំ ពេជ្រ សូណែត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1355
គណៈកម្មាធិការសិទ្ធិមនុស្ស ផ្តល់កិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌ និងជំនួយផ្នែកច្បាប់ ក្នុងករណីសំណុំរឿងជនជាប់ឃុំ ពេជ្រ សូណែត គណៈកម្មាធិការសិទ្ធិមនុស្ស ផ្តល់កិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌ និងជំនួយផ្នែកច្បាប់ ក្នុងករណីសំណុំរឿងជនជាប់ឃុំ ពេជ្រ សូណែត

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយតំណាងក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានសម្រេចជួយធ្វើអន្តរាគមន៍ផ្នែកមនុស្សធម៌ និងផ្តល់នូវជំនួយផ្នែកច្បាប់ដល់ស្ត្រីជាប់ឃុំ ពេជ្រ សូណែត ដែលមានកូនប្រុសនៅជាមួយអាយុ ៣ឆ្នាំ និងមានសាលក្រមផ្តន្ទាទោស ៩សំណុំរឿងផ្សេងគ្នា ដែលទោសសរុបរហូតដល់ ១៦៦ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

ជាលទ្ធផល ក្រោយការខិតខំប្រឹងប្រែងរបស់ក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការការពារក្តីជូនពិរុទ្ធជនឈ្មោះ ពេជ្រ សូណែត សាលាឧទ្ធរណ៍បានធ្វើការប្រកាសនូវសាលដីការបស់ខ្លួន ដោយសម្រេចឲ្យឈ្មោះ ពេជ្រ សូណែត រួចផុតបទចោទចំនួន ៨សំណុំរឿង លើ ៩សំណុំរឿង។ ហើយក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តខិតខំធ្វើការងារបន្ថែមទៀតដើម្បីជួយស្វែងរកយុត្តិធម៌ជូនជូនពិរុទ្ធជនខាងលើ។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

 

អត្ថបទទាក់ទង