ខ្មែរប៉ុស្ដិ៍ Close

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ ផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 55
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ ផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ ផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េទាំងអស់អំពីការអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋ ក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយ និងពេលវេលាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការឆ្លើយតបតាមសំណើររបស់សមាគមកូនខ្មែរយាំងសាន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ បានសហការជាមួយសមាគមកូនខ្មែរយាំងសាន រៀបចំកម្មវិធីផ្ដល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ នៅសួនច្បារយាំងជូ នៃក្រុងយាំងសាន ដែលមានអាសយដ្ឋាន 경상남도 양산시 양주근린공원 (중부동 401-1) ចាប់ពីម៉ោង ១២:០០ ដល់ម៉ោង ១៦:០០ រសៀល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទទួលសេវាបន្ដសុពលភាពលិខិតឆ្លងដែន និងប្រឹក្សាយោបល់ដោយឥតគិតថ្លៃឱ្យបានច្រើនកុះករ និងសូមចូលរួមចែករំលែកបន្ដ៕

អត្ថបទទាក់ទង