ខ្មែរប៉ុស្ដិ៍ Close

លោក ឡុង ឌីម៉ង់ ទទួលជួបការសំដែងការគួរសម និងពិភាក្សាការងារពីប្រតិភូសមាគមអ្នកនាំចូលរបស់កូរ៉េ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 17
លោក ឡុង ឌីម៉ង់ ទទួលជួបការសំដែងការគួរសម និងពិភាក្សាការងារពីប្រតិភូសមាគមអ្នកនាំចូលរបស់កូរ៉េ លោក ឡុង ឌីម៉ង់ ទទួលជួបការសំដែងការគួរសម និងពិភាក្សាការងារពីប្រតិភូសមាគមអ្នកនាំចូលរបស់កូរ៉េ

នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមឯកអគ្គរាជទូត បានទទួលជួបការសំដែងការគួរសម និងពិភាក្សាការងារពីប្រតិភូសមាគមអ្នកនាំចូលរបស់កូរ៉េ (Korea Importer Association) ដឹកនាំដោយលោក Myoung-Jin Shin ជាប្រធានសមាគម។

លោក Shin ថាលោកមានចំណាប់អារម្មណ៍ លើផលិតផលកៅស៊ូ របស់កម្ពុជា ហើយថាលោកនឹងដឹកនាំក្រុមការងាររបស់លោកទៅសិក្សាលំអិតអំពីផលិតផលកៅស៊ូរបស់កម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពថាតើគួរត្រូវទៅបង្កើតរោងចក្រដើម្បីកែច្នៃកៅស៊ូនៅលើទឹកដីកម្ពុជា ឬក៏នាំជ័រកៅស៊ូមកធ្វើការកែច្នៃនៅប្រទេសកូរ៉េ។

ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គរាជទូតបានសំដែងនូវការស្វាគមន៍ដល់ប្រតិភូដែលចាប់អារម្មណ៍លើផលិតផលកៅស៊ូរបស់កម្ពុជា។ ឯកឧត្តមបន្ថែមថាកម្ពុជាមានផ្ទៃដីទូលាយសម្រាប់ដំណាំកៅស៊ូ ដែលអាចផ្គត់ផ្គង់កៅស៊ូតាមតម្រូវការ និងបានជម្រុញឱ្យក្រុមហ៊ុនរបស់កូរ៉េ ទៅវិនិយោគលើការផលិត និងកែច្នៃដោយផ្ទាល់នៅប្រទេសកម្ពុជាតែម្តង ព្រោះថារាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយលើកទឹកចិត្តយ៉ាងច្រើនដល់វិនិយោគិន និងបានសន្យាថានឹងជួយសម្របសម្រួលដល់ការសិក្សាស្វែងយល់របល់ប្រតិភូនៅប្រទេសកម្ពុជា ឱ្យបានរលូន និងជោគជ័យផងដែរ។

បន្ថែមពីនោះ ឯកឧត្តម បានស្នើសុំឱ្យសមាគមអ្នកនាំចូលកូរ៉េ ពិចារណាផងដែរលើការនាំចូលនូវផលិតផលកសិកម្មរបស់កម្ពុជាដទៃទៀតដែលប្រទេសកូរ៉េ មានតម្រូវការប្រើប្រាស់៕

អត្ថបទទាក់ទង