ខ្មែរប៉ុស្ដិ៍ Close

ទូតកម្ពុជានៅកូរ៉េ ជួប​ពិភាក្សា​ការងារ​ជា​មួយ​ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍន៏​ធនធាន​​មនុស្ស​​នៃ​​សាធារណរដ្ឋ​​កូរ៉េ​ថ្មី ក្នុង​គោល​បំណង​​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 28
ទូតកម្ពុជានៅកូរ៉េ ជួប​ពិភាក្សា​ការងារ​ជា​មួយ​ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍន៏​ធនធាន​​មនុស្ស​​នៃ​​សាធារណរដ្ឋ​​កូរ៉េ​ថ្មី ក្នុង​គោល​បំណង​​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ទូតកម្ពុជានៅកូរ៉េ ជួប​ពិភាក្សា​ការងារ​ជា​មួយ​ប្រធាន​ទីភ្នាក់ងារ​អភិវឌ្ឍន៏​ធនធាន​​មនុស្ស​​នៃ​​សាធារណរដ្ឋ​​កូរ៉េ​ថ្មី ក្នុង​គោល​បំណង​​ពង្រឹង​​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ

នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ និងទីប្រឹក្សាការងារ បានជួបពិភាក្សាការងារជាមួយលោក KIM DONG MAN ប្រធានទីភ្នាក់ងារអភិវឌ្ឍន៏ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ HRD-Korea ថ្មីដែលទើបទទួលមុខតំណែង ក្នុង​គោល​បំណង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ឲ្យកាន់តែ​ល្អ​ប្រសើរ និងទទួលបានជោគជ័យ ជាពិសេសនៅក្នុងអាណត្តិរបស់លោក។

ក្នុងនោះលោកឯកអគ្គរាជទូតបានស្នើសុំដល់ HRD-Korea ៖
១. បន្តកិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់បងប្អូនពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង
២. ផ្តល់ការសម្របសម្រួលដល់អាជ្ញាធរកូរ៉េពាក់ព័ន្ធក្នុងការផ្តល់ឱកាសពិនិត្យលើកទី២ ដល់ពលករខ្មែរដែលបានធ្វើតេស្តឃើញសារធាតុហាមឃាត់។
៣. បង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេសនៅតាមតំបន់តូចៗដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវារបស់ពលករខ្មែរ និងពលករបរទេស។

ជាលទ្ធផលប្រធានទីភ្នាក់ងារអភិវឌ្ឍន៏ធនធានមនុស្ស HRD ដែលជាស្ថាប័នគ្រប់គ្រងពលករបរទេសនៅកូរ៉េនិងឯកអគ្គរាជទូត បានឯកភាព​គ្នា​ក្នុង​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​ដើម្បីលើកកម្ពស់ស្ថានភាពការងារក៏ដូចជាការរស់នៅរបស់បងប្អូនពលករខ្មែរឲ្យកាន់តែមានលក្ខណ:ប្រសើរឡើង ហើយ​និង​ដោះស្រាយ​បញ្ហា​លំបាក​មួយ​ចំនួន​ដែល​បងប្អូន​ជួប​ប្រទះ ហើយនឹងទទួលយកសំណើរបស់លោកឯកអគ្គរាជទូត ដើម្បីពិនិត្យ និងចាត់ការបន្ត។

ករណីពេលដែលពិនិត្យសុខភាពពលករឃើញមានសារធាតុហាមឃាត់ ស្ថានទូតបានស្នើសុំឲ្យមានផ្តល់ឱកាសពិនិត្យលើកទី២ ជាមួយ​នឹង​ការ​យក​ថ្នាំ​ដែល​បងប្អូន​លេប​មុន​ចេញ​ដំណើរមកធ្វើកោសល្យវិច្ច័យនៅមន្ទីរពេទ្យ។

ស្ថានទូតនឹងជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីការសម្រេចរបស់អជ្ញាធរអន្តោប្រវេសន៍កូរ៉េពេលទទួលបានលទ្ធផល ហើយ​ក៏​សូម​ឆ្លៀត​ឱកាស​នេះ​អំពាវនាវ​សូម​ឲ្យបងប្អូន​ដែល​ត្រៀម​ចេញមកកូរ៉េក្រោយប្រលងជាប់ហើយ មេត្តាកុំប្រើប្រាស់ថ្នាំផ្តេសផ្តាសដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ព្រោះ​ការផ្សំ​ថ្នាំ​ផ្តាសាយ​ខ្លះ​វា​នឹង​អាច​មាន​សារជាតិ​ខ្លះ​ដែល​នៅ​កូរ៉េ​គេ​ហាមឃាត់៕

 

 

អត្ថបទទាក់ទង