ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កុំគ្រប់គ្រងសេដ្ឋកិច្ចតាមបែបកញ្ជើធ្លុះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 28
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កុំគ្រប់គ្រងសេដ្ឋកិច្ចតាមបែបកញ្ជើធ្លុះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កុំគ្រប់គ្រងសេដ្ឋកិច្ចតាមបែបកញ្ជើធ្លុះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាយើងមិនត្រូវគ្រប់គ្រងសេដ្ឋកិច្ចតាមបែបកញ្ជើធ្លុះនោះទេ។ ដែលប្រការនេះនឹងមិនអាចធ្វើឱ្យយើងកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនបានឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way) ភ្នំពេញ-ព្រះសីហនុ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សូមកុំត្រេកអរនៅពេលឃើញលុយសល់ក្នុងរតនាគារច្រើន ហើយគិតតែពីធ្វើសំណើសុំចាយលុយនោះ គឺលោកមិនអនុញ្ញាតឱ្យជាដាច់ខាត។ លោកបានបន្តថា លុយទាំងអស់នោះ ប្រសិនបើមិនអាចគ្រប់ក្នុងការកសាងទេ ត្រូវទុកធ្វើបដិភាគផ្សេងៗសម្រាប់កសាងជាតិ៕

អត្ថបទទាក់ទង