ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន៖ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦នៅលើពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
លោក ហ៊ុន សែន៖ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦នៅលើពិភពលោក លោក ហ៊ុន សែន៖ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦នៅលើពិភពលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦នៅលើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមក្នុងរង្វង់ជាង ៧% ក្នុងមួយឆ្នាំ តាមរយៈការរីកចម្រើនជាបន្តបន្ទាប់លើវិស័យឧស្សាហកម្ម កម្មន្តសាល កសិកម្ម សេវាកម្ម ទេសចរណ៍ អចលទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បីមួយនៅប្រទេសថៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្តូរពីការពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ទន្ទឹមនេះ យើងនឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទទាក់ទង