ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ធ្លាប់ក្រីក្រលំបាកខ្លាំងណាស់ គឺយើងមិនវិលថយក្រោយជាដាច់ខាត!

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 137

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ហ្វេសប៊ុកផេករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នូវគោល ជំហរយ៉ាងមុតមាំក្នុងការប្តេជ្ញាអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនទៅមុខ ដោយលោកបានបញ្ជាក់ថា កម្ពុជាធ្លាប់ឆ្លងកាត់នូវភាពក្រីក្រលំបាកខ្លាំងណាស់ គឺយើងមិនវិលថយក្រោយជាដាច់ខាត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកផេកថា «ខ្ញុំបានមើលពីក្នុងរថយន្ត ជាមួយនឹងសេចក្តីរំភើបរីករាយ ដែលបានឃើញបង ប្អូនប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះ តូចឬធំក្តី គឺបងប្អូនធ្វើដោយទឹកមុខសប្បាយរីករាយ ដើម្បីជីវភាពរស់នៅ កាន់តែល្អប្រសើរ។ ស្ថានភាពពិភពលោកសព្វថ្ងៃក៏មានការប្រែប្រួលដែរ គឺទន្ទឹមនឹងកម្ពុជាយើងកំពុងមានសុខសន្តិភាព និងរីកចម្រើន ប្រទេសមួយចំនួន ក៏កំពុងមានសង្រ្គាមបំផ្លាញគ្រប់យ៉ាង ហើយប្រជាពលរដ្ឋគ្មានឱកាសអ្វី ទាំងអស់។

កម្ពុជាធ្លាប់ក្រីក្រលំបាកខ្លាំងណាស់ គឺយើងមិនវិលថយក្រោយជាដាច់ខាត។ ពេលនេះ យើងបានងើបឈរដោយខ្លួនឯងបាន ហើយត្រូវតែបន្តប្រឹងប្រែង ទៅមុខទៀត ជាមួយនឹងក្តីសង្ឃឹមជឿជាក់ ដោយមិនត្រូវឱ្យមានអ្វីមករំខាន ដល់ដំណើរការអភិវឌ្ឍប្រទេសជាតិឡើយ។ ប្រទេសជាតិដែលមាន សុខសន្តិភាពពេញលេញដូចសព្វថ្ងៃ គឺជាអំណោយផលដ៏ល្អសម្រាប់ បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយគ្រប់ៗរូប»៕

អត្ថបទទាក់ទង