ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ ទទួលស្គាល់គណបក្ស «ខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 33
ក្រសួងមហាផ្ទៃ ទទួលស្គាល់គណបក្ស «ខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ ក្រសួងមហាផ្ទៃ ទទួលស្គាល់គណបក្ស «ខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ

«គណបក្សខ្មែរអភិរក្សនិយម» របស់លោក រៀល ខេមរិន្ទ ត្រូវបាន ក្រសួងមហាផ្ទៃ ប្រកាសសម្រេចទទួលស្គាល់ បន្ទាប់ពីអតីតតំណាងរាស្ត្រ​នៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ បានស្នើសុំនីតិសម្បទានយោបាយនៅកម្ពុជាឡើងវិញ។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។

គណបក្សខ្មែរអភិរក្សនិយម មានអក្សរកាត់ «គ.ខ.អ» និងមានអាសយដ្ឋានដ្ឋានស្ថិតនៅភូមិត្នោតជ្រុំទី៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លោក រៀល ខេមរិន្ទ បន្ទាប់ពីត្រឡប់ចូកស្រុកខ្មែរវិញ បានសុំសិទ្ធិធ្វើនយោបាយពីរាជរដ្ឋាភិបាលកម្ពុជាឡើងវិញ នៅអំឡុងខែមីនា ឆ្នាំ២០១៩ និងបានប្រកាសថាខ្លួននឹងបង្កើតគណបក្សនយោបាយថ្មីមួយ លែងងាកក្រោយត្រឡប់រកអតីតគណបក្សសង្គ្រោះជាតិទៀតហើយ ទោះបីបុគ្គលរូបនេះធ្លាប់ជាសមាជិកអតីតគណបក្សប្រឆាំងក៏ដោយ។

សូមអានប្រកាសរបស់ក្រសួងមហាផ្ទៃខាងក្រោមនេះ៖