ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹក និងភ្លើងសន្សំសំចៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 106
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹក និងភ្លើងសន្សំសំចៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹក និងភ្លើងសន្សំសំចៃ

នៅល្ងាចថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសប្រារព្ឋពិធី “បុណ្យទន្លេលើកទី៥” នៅខេត្តកំពង់ឆ្នាំង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ជម្រាបដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសឲ្យបានដឹងថា កត្តាប្រែប្រួលសអាកាសធាតុបានធ្វើអោយកម្ពុជាជួបប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួតដែលមានរយៈពេលរហូតដល់ខែមិថុនា ឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះដែរ យើងក៏កំពុងជួបបញ្ហាខ្វះខាតភ្លើងប្រើប្រាស់រហូតដល់ ៤០០ មេហ្គាវ៉ាត់ ដែលទំហំនេះអាចនឹងកើនឡើងថែមទៀត។ សូមបញ្ជាក់ថា វារីអគ្គីសនីដែលយើងមានសព្វថ្ងៃនេះ គឺដំណើរការបានដោយមានទឹកប្រើប្រាស់គ្រប់គ្រាន់។ ដូច្នេះប្រសិនបើមិនមានទឹកគ្រប់គ្រាន់ទេ គឺវារីអគ្គិសនីនឹងប្រឈមបញ្ហាផលិតថាមពលគ្គីសនីមិនខាន។

នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំដោះស្រាយបញ្ហាដោយបន្ថែមម៉ាស៊ីភ្លើងជាច្រើនគ្រឿងដើម្បីចែកចាយភ្លើង។ ទោះបីអគ្គីសនីពេលនេះមានតម្លៃថ្លៃបន្តិចក៏ដោយ តែប្រសើរជាងយើងខ្វះអគ្គិសនីប្រើប្រាស់។ វិធានការជាបន្ទាន់នៅពេលនេះ គឺដើម្បីជំរុញអោយសង្វាក់ផលិតកម្មទាំងអស់ ពិសេសផលិតកម្មម៉ាស៊ីនកិនស្រូវអាចបន្តដំណើរការកែឆ្នៃផលិតផលស្រូវអង្ករទៅបាន ជៀសវាងទទួលរងនូវផលប៉ះពាល់នានា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរង់ចាំការឆ្លើយតបពីសាធារណរដ្ឋតួគី ដើម្បីបញ្ជូននាវាដែលផ្ទុកម៉ាស៊ីនភ្លើងដ៏ធំសម្រាប់ផ្តល់អគ្គិសនីប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានខែនេះ។

សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និងអាជីវករទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យក្នុងករណីដែលនៅទីកន្លែងខ្លះមានដាច់ភ្លើង និងការខ្វះភ្លើងប្រើ។ សូមបងប្អូនជួយបញ្ចេញម៉ាស៊ីនភ្លើង និងទិញម៉ាស៊ីនភ្លើងដាក់ប្រើប្រាស់បន្តសិន ដើម្បីអោយការងារដំណើរការទៅមុខទាន់ពេលវេលា៕

អត្ថបទទាក់ទង