ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន១៩៥នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន១៩៥នាក់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ថវិកាឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះចំនួន១៩៥នាក់

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានអញ្ជើញពិសារអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ កម្មការិនីនៅរោងចក្រយីដា ក្នុងឱកាសអបអរសាទរ«ទិវាពលកម្មអន្តរជាតិ១ឧសភា» លើកទី១៣៣ រួចហើយនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់ថវិកាចំនួន៥ម៉ឺនរៀលក្នុងម្នាក់ៗដើម្បីដោះស្រាយពេលសំរាលកូន ដល់កូនក្មួយស្ត្រីកម្មការិនីមានផ្ទៃពោះចំនួន ១៩៥នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ។ ការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩នេះ ប្រាក់ខែកម្មករ កម្មការិនីឡើងដល់១៨២ដុល្លារ និងបានអនុវត្តការបើកប្រាក់ខែ២ដងក្នុង១ខែផងដែរ។ លោក នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង