ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចេញទៅទទួល និងចាក់វ៉ាក់សាំងកូវីដ-១៩មុនគេ នៅពេលមកដល់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចេញទៅទទួល និងចាក់វ៉ាក់សាំងកូវីដ-១៩មុនគេ នៅពេលមកដល់កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចេញទៅទទួល និងចាក់វ៉ាក់សាំងកូវីដ-១៩មុនគេ នៅពេលមកដល់កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកនឹងអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់នៅពេលដែលវ៉ាក់សាំងនោះបានមកដល់ប្រទេសកម្ពុជា ហើយលោកអះអាងថា នឹងចាក់វ៉ាក់សាំងនោះមុនគេ និងថ្លែងសារនៅក្នុងសន្និសីទសារព័ត៌មានទៅកាន់សាធារណមតិជាតិនិងអន្តរជាតិ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា នៅមុនចូលឆ្នាំខ្មែរខាងមុខ កម្ពុជាត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ចំនួន៥០ម៉ឺននាក់ ដែលក្នុងនោះត្រូវផ្តោតទៅលើអ្នកបម្រើសេវាជួរមុខ រួមទាំងអ្នកបោសសម្រាមផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងរបស់កម្ពុជានោះ ក៏ជាការទាក់ទាញវិនិយោគ និងទេសចរផងដែរ ដើម្បីបញ្ជាក់ថា កម្ពុជា មិនមែនជាកន្លែងហានិភ័យនៃជំងឺកូវីដ-១៩នេះទៀតទេ៕

អត្ថបទទាក់ទង