ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាពលរដ្ឋក្នុងរដូវប្រាំងនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 6
នាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាពលរដ្ឋក្នុងរដូវប្រាំងនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាពលរដ្ឋក្នុងរដូវប្រាំងនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ដោយសារបញ្ហារាំងស្ងួតនាពេលខាងមុខនេះ លោកនាយករដ្ឋមន្រ្តី បានស្នើទៅអាជ្ញាធរដែនដីនានាឱ្យធ្វើការយកចិត្តទុកដាក់ និងជួយដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះបញ្ហាកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមថាប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាមក្នុងការធ្វើស្រែច្រើនដងក្នុងមួយឆ្នាំ ប៉ុន្តែដោយសារមានបញ្ហាកង្វះទឹកប្រើប្រាស់ លោកនាយករដ្ឋមន្រ្តី អំពាវនាវដល់ប្រជាពលរដ្ឋ សូមធ្វើស្រូវប្រាំងតែមួយដង ដើម្បីជៀសវាងកង្វះទឹកប្រើប្រាស់នៅពេលក្រោយ៕

អត្ថបទទាក់ទង