ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 9
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១

នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ និងការជួបជុំពិសារអាហាររួមគ្នាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនីផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ការប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំ២០១៨ផងដែរ។ ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ និងជាឱកាសដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់រៀបចំប្រារព្ធទិវាវប្បធម៌ជាតិឡើងសំដៅជំរុញការផ្សព្វផ្សាយ បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចចូលរួមថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទទាក់ទង