ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកសូមបបួលស្បថជាមួយអ្នកដែលថាការដឹកនាំរបស់លោកធ្វើឱ្យប្រទេសកម្ពុជាក្រទៅៗ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1568
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកសូមបបួលស្បថជាមួយអ្នកដែលថាការដឹកនាំរបស់លោកធ្វើឱ្យប្រទេសកម្ពុជាក្រទៅៗលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកសូមបបួលស្បថជាមួយអ្នកដែលថាការដឹកនាំរបស់លោកធ្វើឱ្យប្រទេសកម្ពុជាក្រទៅៗ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកមានការងឿងឆ្ងល់ដែរចំពោះមតិមួយចំនួនតូចដែលបានលើកឡើងថា ការដឹកនាំរបស់លោកបានធ្វើឱ្យប្រទេសកម្ពុជាក្រទៅៗ ហើយលោកក៏សូមបបួលអ្នកដែលនិយាយចោទទាំងនោះស្បថតែម្តង ព្រោះលោកឈប់ភ្នាល់ហើយដោយសារមានមនុស្សមួយចំនួនមិនបានគោរពតាមការភ្នាល់ឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខវត្តបទុមវតី។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ពុំមានពេលណាដែលប្រទេសកម្ពុជាក្រីក្រជាងក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុល ពតឡើយ ដែលនៅពេលនោះអ្វីៗត្រូវបានបំផ្លិចបំផ្លាញរហូតដល់ឬសគល់៕

    អត្ថបទទាក់ទង