ខ្មែរប៉ុស្ដិ៍ Close

និស្សិតខ្មែរ ៦នាក់ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ជាបន្ទាន់

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 59
និស្សិតខ្មែរ ៦នាក់ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ជាបន្ទាន់ និស្សិតខ្មែរ ៦នាក់ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ជាបន្ទាន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ៦នាក់ ដែលជានិស្សិត កំពុងសិក្សានៅប្រទេសស៊ូដង់ ត្រូវបានជម្លៀសចេញហើយកាលពីម្សិលមិញ។ ហើយពេលនេះ ពួកគេកំពុងស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងឱកាសពិធីបិទវគ្គបណ្ដុះបណ្ដាល និងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តឲ្យដឹងថា និស្សិតខ្មែរទាំង ៦នាក់នោះ ត្រូវបានជម្លៀសតាមកប៉ាល់មួយ ជាមួយនឹងពលរដ្ឋម៉ាឡេស៊ី ប្រហែលជានៅម៉ោង ៩យប់ ហើយបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រហែលជាម៉ោង ១យប់ម៉ោងនៅកម្ពុជា ។

លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជា ក្នុងការជម្លៀសចេញពីប្រទេសស៊ូដង់ និងបានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបានផ្ដល់ឲ្យនិស្សិតខ្មែរស្នាក់នៅរយៈពេលខ្លីផងដែរ ៕

អត្ថបទទាក់ទង