ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រើពាក្យថា «សមិទ្ធិផលថ្មីលើដីសន្តិភាព» គឺជារឿងត្រឹមត្រូវណាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រើពាក្យថា «សមិទ្ធិផលថ្មីលើដីសន្តិភាព» គឺជារឿងត្រឹមត្រូវណាស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រើពាក្យថា «សមិទ្ធិផលថ្មីលើដីសន្តិភាព» គឺជារឿងត្រឹមត្រូវណាស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការប្រើពាក្យថា សមិទ្ធិផលថ្មីលើដីសន្តិភាព គឺជាភាសាល្អហើយត្រឹមត្រូវណាស់ ដោយសារកាលណាអត់មានសន្តិភាពនោះទេ យើងក៏មិនអាចធ្វើអ្វីៗបានដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា «សមិទ្ធិផលថ្មីលើដីសន្តិភាព នេះជាភាសាល្អដែរ ព្រោះការពិតវាអញ្ចឹង បើកាលណាអត់មានសន្តិភាពទេ ក៏មិនដឹងថាធ្វើអ្វីបានដែរ។ សូម្បីតែកាលមុននេះ នៅក្នុងសម័យសង្រ្គាម ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ស្ពានជ្រោយចង្វារ ដែលពេលនោះកសាងក្រោមស្នាព្រះហស្ថ របស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ កសាងសម្រាប់ប្រជាពលរដ្ឋ ជាផលប្រយោជន៍សាធារណៈ ក៏ប៉ុន្តែក៏ត្រូវបានដាក់មីនបំផ្លាញ ផ្តាច់ចោលស្ពានហ្នឹងតែម្តង។ នោះហើយគឺជាសង្រ្គាម ហើយស្ពាននេះ ក៏ត្រូវបានតភ្ជាប់ឡើងវិញមកដល់ឆ្នាំ១៩៩៥ ឯណេះបានចាប់ផ្តើមតភ្ជាប់ឡើងវិញរួចរាល់»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ភាសាដែរថា «សមិទ្ធិផលថ្មីលើដីសន្តិភាព» គឺជាត្រឹមត្រូវបំផុត។ លោកបានបន្តថា ពិតមែនហើយសមិទ្ធិផលថ្មីលើដីចាស់ ប៉ុន្តែដីចាស់ខ្លះមានសង្រ្គាម ដីចាស់ខ្លះក៏មានសន្តិភាព។ ឥឡូវនេះយើងកសាងនូវសមិទ្ធិផលនៅលើទឹកដីនៃសន្តិភាព៕

អត្ថបទទាក់ទង