ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តការអំពាវនាវឱ្យប្រជាកសិករធ្វើស្រែតែមួយដងបានហើយ ដើម្បីសន្សំសំចៃទឹកទុកប្រើប្រាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តការអំពាវនាវឱ្យប្រជាកសិករធ្វើស្រែតែមួយដងបានហើយ ដើម្បីសន្សំសំចៃទឹកទុកប្រើប្រាស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តការអំពាវនាវឱ្យប្រជាកសិករធ្វើស្រែតែមួយដងបានហើយ ដើម្បីសន្សំសំចៃទឹកទុកប្រើប្រាស់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តការអំពាវនាវឱ្យប្រជាកសិករធ្វើស្រែតែ១ដងបានហើយ ដើម្បីសន្សំសំចៃទឹកទុក និងជំរុញឱ្យប្រជាកសិករនាំគ្នាដាំដំណាំរួមផ្សំផ្សេៗជំនួសវិញ ដូចជាដំណាំអំពៅជាដើម។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

ទាក់ទងទៅនឹងទិន្នផលស្រូវឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា តាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា យើងទទួលបានផលស្រូវប្រមាណជាង២លានតោន លើផ្ទៃដី ២លាន ៧សែនហិចតា ហើយក្នុងនោះស្រូវវស្សាមិនសូវខ្វះទឹកប៉ុន្មាននោះទេ តែសម្រាប់ស្រូវរដូវប្រាំងវិញគឺមានការខ្វះខាតទឹក។ លោកបានបន្តថា កន្លងទៅនេះ ទោះបីជាយើងមិនទទួលបាននូវភាពជោគជ័យក្នុងការនាំអង្ករ១លានតោនក៏ដោយ ក៏ប៉ុន្តែយើងបានសល់ស្រូវ និងបានលក់ទៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកពីមូលហេតុដែលយើងមិនសម្រេចទៅតាមគោលដៅនោះ មកពីយើង «មានមាសហើយខ្វះក្រដាសខ្ចប់» ដូចជាយើងនៅមានការខ្វះរោងម៉ាស៊ីនកិនស្រូវ ខ្វះឡសម្ងួតស្រូវ និងខ្វះបច្ចេកទេសកែច្នៃផ្សេងៗជាដើម ដូច្នេះហើយទើបកម្ពុជាយើងកំពុងខិតខំទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេសលើវិស័យនេះ ជាពិសេសលើការកែច្នៃវត្ថុធាតុដើមពីផលិតផលកសិកម្ម និងការកែច្នៃផលិតផលផ្សេងៗទៀតអោយទៅជាផលិតផលសម្រេច ព្រមទាំងជំរុញការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាដើម៕

អត្ថបទទាក់ទង