លិខិតមិត្តអ្នកអាន៖ ទោះមាន់មិនរងាវ ក៏ថ្ងៃនឹងនៅតែរះ
ថ្មីៗនេះគណៈកម្មការអ៊ឺរុបបានសម្រេចចាប់ផ្តើមដំណើរការនីតិវិធីជាផ្លូវការព្យួរជាបណ្តោះអាសន្ននូវព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធពីប្រទេសកម្ពុជា (EBA) ហើ យដែលក្រុមប្រឆាំងបានលើកយកមកធ្វើជាប្រធានបទ ឬធ្វើជាបញ្ហា ដើម្បីវាយប្រហារមកលើរដ្ឋាភិបាលដោយបំពុល បំភាន់ និងបំភ័យមហាជនដើម្បីកេងចំណេញខាងនយោបាយដ៏ល្ងង់ខ្លៅបំផុត។ តើបញ្ហាការចាប់ផ្តើមនីតិវិធីព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា គឺជាវិបត្តិឬទេ? តើកម្ពុជាមានវិបតិ្តសេដ្ឋកិច្ច?
ជាការពិតរឿង EBA ជាបញ្ហា ក៏ប៉ុន្តែ វាមិនមែនជាវិបត្តិសម្រាប់កម្ពុជានោះឡើយ។ ដូច្នះ ទោះបី មាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ គឺមុន ឬក្រោយរឿង EBA ក៏ត្រូវបានសហភាពអ៊ឺរុប នឹងដកចេញពីកម្ពុជា ខណៈពេលដែលកម្ពុជាបានប្រែក្លាយទៅជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យម ហើយក្នុងឆ្នាំ២០៣០ខាងមុខ កម្ពុជា នឹងច្បាស់ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់យ៉ាងប្រាកដ។
ហើយវាជាការគួរឱ្យសោកស្តាយបំផុតដែលក្រុមប្រឆាំងយករឿង EBA ធ្វើជាបញ្ហាដើម្បីបំពុល បំ ភាន់ និងបំភ័យមហាជនដោយល្ងង់ខ្លៅបំផុត ដើម្បីកេងចំណេញខាងនយោបាយរបស់ខ្លួនទៅវិញ។ ប្រទេសកម្ពុជាបានទទួលប្រព័ន្ធអនុគ្រោះពន្ធលើលើមុខទំនិញគ្រប់មុខលើកលែងតែអាវុធតាំងពីឆ្នាំ២០០២ ក្នុងឋានៈប្រទេសកម្ពុជាគ្រានោះ ជាប្រទេសមានការអភិវឌ្ឍតិចតួចនៅលើយ (Least developed country)។ ក្នុងរយៈពេលជាង១៧ឆ្នាំកន្លងមកនេះប្រទេសកម្ពុជាបានកសាង និងអភិវឌ្ឍប្រទេសប្រែក្លាយពីប្រទេសមានការអភិវឌ្ឍតិចតួច មកជាប្រទេសមានការអភិវឌ្ឍរីកច ម្រើនដូចសព្វថ្ងៃនេះ។ អាស្រ័យដោយរដ្ឋាភិបាលកម្ពុជា បានដាច់ចេញនូវគោលនយោបាយអភិ វឌ្ឍន៍ដ៏ច្បាស់លាស់ និងកម្មវិធីនយោបាយមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយសម្រេចបាននូវការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំក្នុងរង្វង៧% ក្នុងមួយឆ្នាំ ហើយមូលដ្ឋាននៃកំណើនត្រូវបានរីកដុះដាលកាន់តែច្រើនវិស័យ ដោយបានធ្វើឱ្យទំហំសេដ្ឋកិច្ចកាន់តែធំឡើងជាលំដាប់។
ជាក់ស្តែងទំហំសេដ្ឋកិច្ចជាតិ (ផ.ស.ស. តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពីប្រមាណជាង ១៥២៣ ៧ លានដុល្លារអាមេរិកនៅឆ្នាំ២០១៣ ដល់ប្រមាណជាង២៤៦០៥ លានដុល្លារអាមេរិកនៅឆ្នាំ២០១៨។ ចំណូលមនុស្សម្នាក់ៗធៀបនឹងផ.ស.ស ក៏បានកើនឡើងពី១០៤២ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១៥៦៣ដូល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨។ អត្រាប្តូរប្រាក់ស្ថិតក្នុងរង្វង់៤០៥០រៀល ក្នុងមួយដុល្លារអាមេរិក ខណៈដែលអត្រាអតិផលរណាជាមធ្យមស្ថិតក្នុងរង្វង់៣% ដែ លជាកម្រិតមួយទៀប និងអាចគ្រប់គ្រងបាន ហើយភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយនៅត្រឹមក្រោម១០% និងគម្លាតនៃចំណូលក្នុងចំណោមប្រជាជនស្ថិតក្នុងកំរិតទាប តាមរយៈការបែងចែកផលនៃកំណើនសេដ្ឋកិច្ចដល់ប្រជាជនគ្រប់ស្រទាប់ ពិសេសតាមរយៈនេះ រដ្ឋាភិបាលនៅតែមានសមត្ថភាព និងលទ្ធភាពខ្ពស់ក្នុងការអនុវត្តគោលនយោបាយដំឡើងបៀវត្សមន្រ្តីរាជការ និងប្រាក់ឈ្នួលអប្បរមា ព្រមទាំងការគិតគូរពីសុខមាលភាពរបស់កម្មករ តាមរយៈការតភ្ជាប់បណ្តាញអគ្គីសនី និងបណ្តាញទឹកស្អាត ដោយតម្លៃទាប ការពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម និងមូលនិធិសមធម៌ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈ និងការជំរុញការដោះស្រាយវិវាទការងារ។
ដូច្នេះ ការសម្រេចចាប់ផ្តើមនីតិវិធីផ្លូវការក្នុងការព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា គឺជាបញ្ហាខាងពាណិជ្ជកម្មរវាងសហភាពអ៊ឺរុប និងកម្ពុជាក្នុងផលប្រយោជន៍ខាងពាណិជ្ជកម្ម តែផ្ទុយទៅវិញវាមិនមែនជាវិបត្តិអ្វីទាំងអស់ក្នុងរយៈពេល១៨ខែ ដែលគណៈកម្មការអឺរ៉ុបត្រូវសម្រេចព្យួរឬមិនព្យួរជាបណ្តោះអាសន្ននូវការអនុគ្រោះប្រាកដយ៉ាងណានោះទេ។ ដូច្នះ ការប្រកាសអនុវត្តនីតិវិធីជាផ្លូវការរបស់គណកម្មការអ៊ឺរុបលើរឿង EBA វាប្រាកដណាស់ថា វានឹងគ្មានឥទ្ធពល និងផលប៉ះពាល់អ្វីទាំងអស់មកលើសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលយ៉ាងតិច១៨ខែទៅមុខទៀត ហើយជាការពិតសម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយឈរលើមូលដ្ឋានរឹងមាំក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដ៏មានស្ថិរភាព បានចាត់ទុកថាការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប គឺជាឱកាសមាសបានមកដល់សម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងឯករាជ្យភាពខាងសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែរឹងមាំក្នុងជំហរការពារឯករាជ្យភាព និងអធិបតេយ្យជាតិរបស់ខ្លួនផងដែរ។
ម្យ៉ាងវិញទៀត វាគ្មានហេតុផលដែលសហភាពអឺរ៉ុបត្រូវព្យួរប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជាទាល់តែសោះ វាលើកលែងតែមូលហេតុតែមួយគត់ គឺដោយសារកម្ពុជាបានចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមទៅហើយ។ ហើយជាការពិតក្នុងការអនុវត្តនីតិវិធីនេះគឺគណៈកម្មការអឺរ៉ុបខ្លួនឯងត្រូវការចំណាយពេលយ៉ាងតិច១៨ខែក្នុងការសម្រេចជាផ្លូវការក្នុងព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ ជាការពិតការបាត់ EBA វាអាចធ្វើឱ្យកម្ពុជាមានការលំបាកខ្លះៗជាដំបូង ប៉ុន្តែទន្ទឹមនឹងនោះ វាក៏ជាឱកាសដែលអនុញ្ញាតឱ្យកម្ពុជាបានពឹងខ្លួនឯងឱ្យរឹងមាំទៅវិញ ដោយមិនត្រូវរង់ចាំពឹងពាក់លើតែ EBA របស់សហភាពអឺរ៉ុបនោះទេ។
ជារួម វាជាការគួរឱ្យសោកស្តាយបំផុត ដែលក្រុមប្រឆាំងក្នុងគំនិតអគតិបានយកបញ្ហា EBA មិនមែនជារឿងគួរព្រួយបារម្ភធំដុំ មកធ្វើជាការបំពុល បំភាន់ និងបំភ័យមហាជនលើរឿង EBAនោះទេ។ ជាការពិតក្នុងរយៈពេល១៨ខាងមុខ គិតចាប់ពីការសម្រេចបើកដំណើរការជាផ្លូវការសម្រាប់ការព្យួរជាបណ្តោះអាសន្ននេះ កម្ពុជាប្រាកដខ្លាំងណាស់ថា វានឹងគ្មានវិបត្តិសេដ្ឋកិច្ចអ្វីទាំងអស់ ដោយឈរលើមូលដ្ឋាននៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដ៏មានស្ថិរភាពរឹងមាំ ហើយភាពក្រីក្ររបស់ប្រជាជននឹងបន្តត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ស្របនឹងការបែងចែកផលនៃកំណើនសេដ្ឋកិច្ចដល់ប្រជាជនគ្រប់ស្រទាប់ ពិសេសតាមរយៈនេះ រដ្ឋាភិបាលនៅតែមានសមត្ថភាព និងលទ្ធភាពខ្ពស់ក្នុងការអនុវត្តគោលនយោបាយដំឡើងបៀវត្សមន្រ្តីរាជការ និងប្រាក់ឈ្នួលអប្បរមា ព្រមទាំងការគិតគូរពីសុខមាលភាពរបស់កម្មរ តាមរយៈការតភ្ជាប់បណ្តាញអគ្គីសនី និងបណ្តាញទឹកស្អាត ដោយតម្លៃទាប ការពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម និងមូលនិធិសមធម៌ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈ និងការជំរុញការដោះស្រាយវិវាទការងារ។ ដូច្នះ ទោះបីមាន់មិនរងាវ ក៏ថ្ងៃនៅតែរះដែរ គឺមុនឬក្រោយរឿង EBA ក៏ត្រូវបានដកចេញពីកម្ពុជា ខណៈពេលដែលកម្ពុជាបានប្រែក្លាយទៅជាប្រទេសមានប្រាក់ចំណូលកម្រិតមធ្យម ហើយក្នុងឆ្នាំ២០៣០ខាងមុខ កម្ពុជាក៏បាននឹងច្បាស់ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់យ៉ាងប្រាកដ។ ឈរលើបញ្ហា EBA ដែលនៅតែមិនទាន់បានកើតឡើងជាក់ស្តែងនេះ វាគឺជាឱកាសមាស សម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងឯករាជ្យភាពខាងសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែរឹងមាំក្នុងជំហរការពារឯករាជ្យភាព និងអធិបតេយ្យជាតិរបស់ខ្លួនផងដែរ៕
ដោយ៖ ឡុង បូរិតា