ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាជំហានប្រកបដោយថាមពល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 51
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាជំហានប្រកបដោយថាមពល រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាជំហានប្រកបដោយថាមពល

យោងតាមការតាមដាន ការត្រួតពិនិត្យលេីសារព័ត៌មាន និងសកម្មភាពជាក់ស្តែងរបស់ក្រុមពួកជនប្រឆាំង និងក្រុមពួកជនអមិត្រ សបញ្ជាក់ឲ្យឃេីញថា÷ ឧបាយកលទុច្ចរិត និងអគតិរបស់ក្រុមពួកជនប្រឆាំង​ និងក្រុមជនអគតិ បានខិតខំច្នៃប្រឌិតលាបពណ៌ និងបំភ្លៃពីរឿងជាតិមាតុភូមិកម្ពុជា ឲ្យទៅជារឿងជីវិតឯកជននៃក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន​ សែន​ ក្នុងគោលបំណង ដេីម្បីបំភាន់មតិសាធារណជនជាតិ និងអន្តរជាតិ​ តែសកម្មភាពនេះ គឺអត់មានផ្លូវបានការស្អីទេ សមដូចពាក្យពោលថា÷ «សត្វឆ្កែចេះតែព្រុស មនុស្សចេះតែដេីរ»

​កម្ពុជា គឺជាជាតិមាតុភូមិរបស់យេីង មិនឯកោនៅលេីឆាកជាតិ និងអន្តរជាតិនោះទេ ពោលគឺនៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វេីជាម្ចាស់ផ្ទះប្រជុំកំពូល​ជាច្រេីន ជាពិសសការប្រជុំខ្នាតធំវែងដូចជា÷ អាសែម និងអាសិប ដែលមានរដ្ឋជាង៥០ប្រទេសពីអាសុី និងអឺរ៉ុប បានអញ្ជេីញមកចូលរួម​នៅក្នុងប្រទេសកម្ពុជានៃយេីង។

លេីសពីនេះ បេីរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន ផ្តាច់ការមែន គឺមិនអាចដឹកនាំប្រទេសបានជាង៤០ឆ្នាំ ដែលប្រកបដោយសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងកាន់តែរីកចម្រេីនជឿនលឿនលេីគ្រប់វិស័យនៅទូទាំងប្រទេស និងនៅលេីពិភពលោកទៀតផង។

ចំណែក ការអនុវត្តនយោបាយ «ឈ្នះឈ្នះ​សម្តេចតេជោ ហ៊ុន សែន» គឺបានតែចំពោះប្រជាជនកម្ពុជាទូទៅ​នោះទេ តែមិនអាចមានជាដាច់ខាតជាមួយក្រុមឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ និងអមិត្ត បាននោះឡេីយ សូមប្រឹងយល់ និងប្រឹងចងចាំឲ្យច្បាស់​លាស់។

រីឯរឿងកម្ពុជាមិនអាចផ្តល់ទិដ្ឋាការឲ្យជនបរទេសប្រតិកិរិយាមួយចំនួន​នោះ នេះគឺជាគម្រូដ៏ល្អមួយសម្រាប់ជនបរទេសដ៏ទៃទៀតកុំឲ្យចេះតែព្រហេីនមេីលងាយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ចំពោះប្រជាជនកម្ពុជាវិញ គឺគ្មានអ្នកណាទាមទារលទ្ធិប្រជាធិបតេយ្យអ្វីនោះទេ​ មូលហេតុដោយសារនៅកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ​ និងនីតិរដ្ឋកាន់តែរឹងមាំ ដែលបាននិងកំពុងដំណេីរការរីកចម្រេីនទៅមុខ​ជានិច្ច។

បញ្ហាទឹកដីវិញ គឺកម្ពុជាមិនបានលួចប្លន់ដីគេនោះទេ​ មិនបានទៅទម្លាក់គ្រាប់បែកលេីប្រទេសដ៏ទៃ​ មិនបានគំរាមកំហែងប្រទេសដ៏ទៃ​ ណាមួយទេ និងមិនបានដាក់ទណ្ឌកម្មប្រទេសដ៏ទៃ​ផ្សេងណាដែរ ជាពិសេសកម្ពុជាមិនបានបំពានសិទ្ធិប្រជាធិបតេយ្យប្រទេសដ៏ទៃ​ណាមួយក៏ទេដែរ ហេតុមិចបានជាចោទកម្ពុជាថា រំលោភសិទ្ធិមនុស្ស​ និងធ្វេីឲ្យលទ្ធិប្រជាធិបតេយ្យដេីរថយក្រោយ​ទៅវិញ?

សរុបសេចក្តីមក គឺមានតែក្រុមពួកជនប្រឆាំង​ និងក្រុមពួកជនអមិត្តនោះហេីយ ដែលបានចោទកម្ពុជាថាអញ្ចេះអញ្ចុះ គឺអស់ក្រុមហ្នឹងហេីយដែលចង់បានយ៉ាងដូច្នោះ ក្នុងគោលបំណង និងទិសដៅដេីម្បីប្រែក្លាយកម្ពុជាឲ្យមានភាពចលាចល និងអនាធិបតេយ្យនៅក្នុងសង្គមជាតិ កម្ពុជារបស់យេីង ហេីយមហិច្ឆតាចុងក្រោយរបស់ពួកវា គឺការធ្វេីបដិវត្តពណ៌ ដេីម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។

ហេតុនេះ សូមក្រុមពួកជនឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ និងក្រុមពួកជនអគតិទាំងឡាយអេីយ គួរក្រុមពួកឯងត្រូវតែប្រឹងយល់ និងប្រឹងចងចាំឲ្យបានច្បាស់លាស់ថា÷ «របបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា គឺបន្តដំណេីរឆ្ពោះទៅមុខជាដាច់ខាតប្រកបដោយស្មារតី និងឆន្ទៈមុតស្រួចដ៏រឹងមាំ ស្វាហាប់ និងដោយទឹកចិត្តអង់អាចក្លាហានបំផុតក្នុងការដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជាជារៀងរហូត ទោះបីក្រុមពួកឯងងាប់តៃហោងអស់ក៏ដោយ»

កែសម្រួលដោយ៖ សេង សុវណ្ណារ៉ា

អត្ថបទទាក់ទង