ខ្មែរប៉ុស្ដិ៍ Close

    ប្រាក់របបសន្តិសុខសង្គមប្រចាំខែកុម្ភៈសម្រាប់២សប្តាហ៍លើកទី១ នឹងត្រូវបើកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1004

    បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់២សប្តាហ៍ លើកទី១ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង០៨ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។ យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន បានបញ្ជាក់ថា «ប្រាក់របបសន្តិសុខសង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់២សប្តាហ៍ លើកទី១ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង៨ព្រឹក នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ»។

    ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បី ប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស ហើយសម្រាប់អ្នកដែលមានកាត ATM អាចបើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹកតទៅ។

    គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរ ស្ដីពី ការកំណត់នីតិវិធី សម្រាប់បើកផ្ដល់ប្រាក់របបសន្ដិសុខសង្គម រៀងរាល់ពីសប្ដាហ៍ម្ដងក្នុងខែនីមួយៗ ជូនអតីតមន្ដ្រីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក។ ការចេញសារាចររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺក្នុងគោលបំណងដើម្បីធានាបើកផ្តល់របបសន្តិសុខសង្គម ជូនអតីតមន្រ្តីរាជការស៊ីវិល អតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុកតាមរយៈបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល (ប.ជ.ស) និងបេឡាជាតិអតីតយុទ្ធជន (ប.ជ.អ) បានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ នៅរៀងរាល់២សប្តាហ៍ម្តង ក្នុង១ខែ នីមួយៗ៕