ខ្មែរប៉ុស្ដិ៍ Close

    បេឡាជាតិរបបសន្តិសុខសង្គម ជូនដំណឹងពីការបើកប្រាក់តាវកាលិកផ្នែកហានិភ័យការងារ និងប្រាក់តាវកាលិកផ្នែកថែទាំសុខភាព ជូនកម្មករ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1234

    បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្តល់ប្រាក់តាវកាលិក ផ្នែកហានិភ័យការងារ និងតាវកាលិកផ្នែកថែទាំសុខភាព ជូនកម្មករ និយោជិតតាមឈ្មោះគណនី នៅធនាគារអេស៊ីលីដា ភីអិលស៊ី។

    នៅក្នុងសេចក្តីជូនដំណឹងរបស់ ប.ស.ស បានបញ្ជាក់ថា ដើម្បីបង្កើតភាពងាយស្រួល ក្នុងការផ្តល់ប្រាក់តាវកាលិកនេះ ឱ្យកាន់តែឆាប់រហ័ស និងចំណេញពេលវេលា និងពុំចាំបាច់ធ្វើដំណើរមកទទួលសេចក្តីសម្រេចពីទីតាំង ប.ស.ស រាជធានី ខេត្តដោយផ្ទាល់ បេឡាជាតិរបបសន្តិសុខសង្គម បន្ថែមរបៀបផ្តល់ប្រាក់នេះតាម ឈ្មោះ និងគណនីផ្ទាល់របស់សមាជិក នៅធនាគារអេស៊ីលីដា ភីអិលស៊ី ដោយភ្ជាប់ជាមួយក្នុងឯកសារដូចជា៖ ប័ណ្ណព័ត៌មានគណនី សៀវភៅគណនី ឬឯកសារផ្សេងៗ (មានឈ្មោះគណនី) របស់ខ្លួនមកជាមួយ។

    សូមអានសេចក្តីជូនដំណឹង របស់បេឡាជាតិរបបសន្តិសុខសង្គមដូចខាងក្រោម៖