ខ្មែរប៉ុស្ដិ៍ Close

សល់២៦ថ្ងៃទៀត ករណីភ្នាល់រវាងលោក ហ៊ុន សែន និង សម រង្ស៊ី នឹងដល់ពេលកំណត់នៅថ្ងៃទី៣ ខែមីនាខាងមុខ ហើយអ្នកវិភាគអះអាងថា សម រង្ស៊ី គួរត្រៀមរៀបចំខ្លួនចូលស្រុកដើម្បីដេកគុក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 74
សល់២៦ថ្ងៃទៀត ករណីភ្នាល់រវាងលោក ហ៊ុន សែន និង សម រង្ស៊ី នឹងដល់ពេលកំណត់នៅថ្ងៃទី៣ ខែមីនាខាងមុខ ហើយអ្នកវិភាគអះអាងថា សម រង្ស៊ី គួរត្រៀមរៀបចំខ្លួនចូលស្រុកដើម្បីដេកគុក សល់២៦ថ្ងៃទៀត ករណីភ្នាល់រវាងលោក ហ៊ុន សែន និង សម រង្ស៊ី នឹងដល់ពេលកំណត់នៅថ្ងៃទី៣ ខែមីនាខាងមុខ ហើយអ្នកវិភាគអះអាងថា សម រង្ស៊ី គួរត្រៀមរៀបចំខ្លួនចូលស្រុកដើម្បីដេកគុក

យើងនៅចងចាំយ៉ាងច្បាស់ថា ទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា បបួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឱ្យចាប់ខ្លួន»។

នៅក្នុងករណីភ្នាល់នេះអង្គភាពព័ត៌មាន Fresh News បានដើរជាតួជាអ្នកឆ្លងឆ្លើយ និងជាសាក្សីផងនេះ សូមរំលឹកទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចពីសំណាញ់ច្បាប់ថា បើគិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នៅសល់រយៈពេលតែ២៦ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលកំណត់នៃការភ្នាល់ពោលគឺថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដូច្នេះទណ្ឌិត សម រង្ស៊ី គួររៀបចំកក់សំបុត្រយន្តហោះ និងសម្ភារមួយចំនួន ត្រឡប់មកកាន់មាតុភូមិដ៏កំសត់មួយនេះដើម្បីត្រៀមដេកគុក តាមកិច្ចសន្យាភ្នាល់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

គួររំលឹកថា កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងបញ្ជាក់ប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី, ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ, លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួន ភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រើប្រាស់សារព័ត៌មាន Fresh News ជាសាក្សី និងឆ្លើយតបជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់ការភ្នាល់គ្នានេះ និងសូមប្រកាសឲ្យសាធារណជនជាតិ និងអន្តរជាតិ ជួយធ្វើសាក្សី ហើយការភ្នាល់នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ តាមការបបួលភ្នាល់របស់ សម រង្ស៊ី»។

ការរំលឹកឡើងវិញនៃការភ្នាល់រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី នៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងពិធីជួបជុំអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុង Seattle សហរដ្ឋអាមេរិក លោក សម រង្ស៊ី បានប្រកាសដល់ឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅស្រុកថា លោកនឹងទៅកាន់ប្រទេសកម្ពុជាដើម្បីចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងផ្តួលរំលំរបបគ្រប់គ្រងបច្ចុប្បន្ន។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយរូបថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា ការលើកឡើងរបស់ សម រង្ស៊ី បែបនេះគឺកំពុងបង្វែរស្ថានការណ៍ ពីការភ្នាល់ដាក់ជីវិតនយោបាយ កឹម សុខា ទៅជាករណីផ្សេង ព្រោះ សម រង្ស៊ី កំពុងបង្ហាញពីភាពកំសាកញី មិនហ៊ានដើរចូលគុកដូចការសន្យាភ្នាល់នោះទេ។ ហើយការប្រកាសថាចូលមកដើម្បី ចាប់លោក ហ៊ុន សែន គឺជាពាក្យមួយគួរឱ្យអស់សំណើចយ៉ាងខ្លាំង តើចូលមកត្រូវចាប់ខ្លួនគេ ឬត្រូវគេចាប់ខ្លូនវិញ?

អ្នកវិភាគចៅចាក់ស្មុក បានព្យាករណ៍ទុកជាមុនថា សម រង្ស៊ី ដែលជាអ្នកបបួលលោក ហ៊ុន សែន ភ្នាល់ពិតជានឹងចាញ់ល្បែងភ្នាល់នេះយ៉ាងពិតប្រាកដ។ ការចាញ់ភ្នាល់គឺនឹងមានពិត ប៉ុន្តែការវិលត្រឡប់របស់ សម រង្ស៊ី មកជាប់គុកតាមការសន្យា ប្រសិនបើចាញ់ការភ្នាល់នេះនឹងមិនពិតឡើយព្រោះ សម រង្ស៊ី ជាមនុស្សកំសាកផុតលេខ គ្មានភាពក្លាហានដើម្បីមកជាប់គុកឡើយ។ តម្លៃរបស់ សម រង្ស៊ី នៅពេលនេះត្រឹមតែថា ហ៊ានមកជាប់គុក ឬមិនហ៊ានតែប៉ុណ្ណោះ គឺគ្មានតម្លៃសម្រាប់កម្ពុជាឡើយ តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់ព្រោះគុក និងខ្នោះបានត្រៀមរួចជាស្រេចស្វាគមន៍ទណ្ឌិតរូបនេះ។ អ្នកវិភាគ បានលើកឡើងថា យើងនៅចាំបានថា កាលពីពាក់កណ្តាលឆ្នាំ២០១៣ ដល់ដើមឆ្នាំ២០១៤ ក្រុមគាំទ្រអតីតគណបក្សសង្រ្គោះជាតិជាច្រើនពាន់នាក់ដឹកនាំដោយមេក្លោងគឺលោក សម រង្ស៊ី និងលោក កឹម សុខា បាននាំគ្នាធ្វើបាតុកម្មហឹង្សាយ៉ាងខ្លាំងក្លាពេញទីក្រុងភ្នំពេញ ឈានដល់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តែទីបំផុតនៅតែមិនបានសម្រេច និងមិនជោគជ័យឡើយ ដូច្នេះកុំថាឡើយនៅពេលនេះ ចង់អំពាវនាវឱ្យប្រជាពលរដ្ឋប្រមូលគ្នាធ្វើបាតុកម្មដើម្បីចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះគឺជាក្តីស្រមៃរបស់ទណ្ឌិត សម រង្ស៊ី មេបោកប្រាស់រាស្រ្តតែប៉ុណ្ណោះ។

លោក សុខ សុគន្ធ ឬ ជេម សុខ អ្នកវិភាគឯករាជ្យមួយរូប ដែលកំពុងរស់នៅសហរដ្ឋអាមេរិក លើកឡើងតាមរយៈវីដេអូឡាយរបស់លោកនាពេលថ្មីៗនេះ ដោយសម្តែងការហួសចិត្តយ៉ាងខ្លាំងបំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បាននាំគ្នាជឿ និងយកថវិកាប្រវត្តិរូបរបស់ខ្លួនទៅដាក់តាមការអំពាវនាវរបស់មន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ ដើម្បីខ្លួនបានធំដូចអភិបាលខេត្ត រដ្ឋមន្រ្តី ឬអភិបាលស្រុក..។ល។ ព្រោះក្រុមមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសនៅពេលដែលលោក សម រង្ស៊ី ត្រឡប់ទៅស្រុកខ្មែរវិញគណបក្សប្រជាជនកម្ពុជានឹងរលាយ ហើយរដ្ឋាភិបាលថ្មីសន្លាងមួយនឹងកើតឡើង ដឹកនាំដោយលោក សម រង្ស៊ី។ ត្រង់ចំណុចលោក ជេម សុខ បានថ្លែងថា «ហេតុអ្វីបងប្អូនពុកម៉ែនាំគ្នាគិតស្រួលម្ល៉េះ»៕

ប្រភព៖ Fresh News