ខ្មែរប៉ុស្ដិ៍ Close

Jack Ma ថា អាមេរិក និងចិន អាចនឹងបង្កសង្រ្គាមពាណិជ្ជកម្មរយៈពេលយូរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 10
Jack Ma ថា អាមេរិក និងចិន អាចនឹងបង្កសង្រ្គាមពាណិជ្ជកម្មរយៈពេលយូរ Jack Ma ថា អាមេរិក និងចិន អាចនឹងបង្កសង្រ្គាមពាណិជ្ជកម្មរយៈពេលយូរ

មហាសេដ្ឋី Jack Ma បាន​ប្រាប់​អ្នក​វិនិយោគថា ជម្លោះ​ពាណិជ្ជកម្ម​រវាងប្រទេសចិន-អាមេរិក អាច​មាន​រយៈ​ពេល​ដល់​ទៅ​២០​ឆ្នាំ និង​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ជាង​អ្វី​ដែល​គេ​ធ្លាប់​គិត។

“វា​នឹង​មាន​រយៈ​ពេល​វែង។ វា​នឹង​ក្លាយ​ជា​ភាព​រញ៉េរញ៉ៃ។ មិន​មែន​២០​ខែ ឬ​ ២០​ថ្ងៃ ប៉ុន្តែ​អាច​ ២០​ឆ្នាំ”។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​សម្រាប់​វិនិយោគិន Alibaba កាល​ពី​ថ្ងៃ​អង្គារ ប៉ុន្មាន​ម៉ោង​ក្រោយ​ផែនការយកពន្ធ​លើ​ទំនិញ​ចិន ដែល​មាន​តម្លៃប្រមាណ ២០០ ពាន់​លាន​ដុល្លារ​ របស់រដ្ឋបាល​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោក Ma បន្ថែម​ថា កំណើន​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ក្រុមហ៊ុន​​លក់​ទំនិញ​អនឡានយក្ស Alibaba ផង​ដែរ។ ជាក់ស្ដែងភាគហ៊ុន​របស់ Alibaba បាន​ធ្លាក់​ចុះ​ ២៥% ពី​តម្លៃ​ខ្ពស់​បំផុត​កាល​ពី​ខែ​មិថុនា។

លោក Jack Ma និយាយ​ថា ពាណិជ្ជកម្ម​ជា​ច្រើន​នៅ​ចិន និង​អាមេរិក នឹង​ជួប​បញ្ហា​ក្នុង​ពេល​ដ៏​ខ្លី ហើយ​ចុងក្រោយ ក្រុមហ៊ុន​របស់​ចិន​ទាំង​អស់ នឹង​ត្រូវ​បង្ខំ​ទៅ​រក​ប្រទេស​ផ្សេង។ នេះ​បើ​តាម​សារព័ត៌មាន CNN បាន​ស្រង់​សម្ដី​លោក Ma។ ​ CNN បន្ថែម​ថា ​បែប​នឹង​គ្មាន​ភាព​ធូរស្បើយ​ឡើយ ចំពោះ​ភាព​តានតឹង​​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ លុះត្រា​លោក​ ដូណាល់ ត្រាំ ចុះចេញ​ពី​តំណែង៕

អត្ថបទទាក់ទង